Serey is utilizing Blockchain technology

#រស់នៅសាមញ្ញ

phannymong

មនុស្សម្នាក់ៗគឺតែងតែមានទម្លាប់នៃការរស់នៅផ្សេងៗគ្នា បរិស្ថានដែលនៅជុំវិញខ្លួននឹងជាឥទ្ធិពលដ៏ធំមួយនៃការសម្រេចចិត្តទៅលើជីវិតរបស់គេ។ សំណាងដែរ ដែលខ្ញុំធំធាត់ឡើងនៅក្នុងបរិបទមួយ ដែលឱ្យខ្ញុំយល់ដឹងថា “ត្រូវតែខិតខំប្រឹងដោយខ្លួនឯង, ត្រូវតែពឹងលើខ្លួនឯងដើម្បីអនាគតរបស់ខ្លួនឯង ហើយផ្លូវទៅរកអនាគតដ៏ភ្លឺស្វាងនោះគឺតាមរយៈចំណេះវិជ្ជា!” 

ឥទ្ធិពលមួយទៀតនោះគឺការរស់នៅជាមួយធម្មជាតិ និងជីវិតសាញ្ញ។ ខ្ញុំមិនត្រូវបានបំពុលដោយការផ្សព្វផ្សាយផលិតផលនានាទៅលើសម្រស់ ឬគ្រឿងតុបតែងខ្លួនផ្សេងៗ…. ខ្ញុំអាចចម្លែកសម្រាប់មនុស្សមួយចំនួន ប៉ុន្តែនេះជាជីវិតដែលខ្ញុំជ្រើសរើស! ខ្ញុំតែងតែគិតថាមនុស្សម្នាក់ៗមានភាពស្រស់ស្អាតផ្សេងៗគ្នា ហើយបើចេះតែទោរទន់ទៅលើឥទ្ធពលទាំងអស់នោះ វាអាចធ្វើឱ្យខ្ញុំបាត់បង់ភាពជាខ្លួនឯងមិនខាន។

65.078 SRY$0.00
Cambodia
Cambodia

Comments