Serey is utilizing Blockchain technology

#តម្លៃការងារ

phannymong

តើមានមនុស្សប៉ុន្មានភាគរយដែលធ្វើការងារ តាមទេពកោសល្យរបស់ខ្លួនឯង  ហើយ តើមានប៉ុន្មានភាគរយដែលធ្វើការងារទៅតាមការនិយមនៃបទដ្ឋានសង្គមសព្វថ្ងៃ?

អ្វីដែលសំខាន់នោះគឺជម្រើស តើអ្នកពេញចិត្តនឹងជ្រើសរើសជម្រើសមួយណា?

អ្នកខ្លះត្រូវការពេលវេលាសម្រាប់ការជ្រើសរើស ជីវិតមិនអាចមានផ្លូវដើរដែលងាយស្រួលរហូតនេាះទេ វាតែងតែនាំអ្នកទៅរកឧបសគ្គ និងការសាកល្បងមិនចេះអស់មិនចេះហើយ ដើម្បីឱ្យយើងស្វែងរកខ្លួនឯងឃើញ នៅខណៈពេលណាមួយនៅក្នុងវដ្ដជីវិតមួយនេះ។ ពេលខ្លះក៏ត្រូវទ្រាំធ្វើការដែលយើងមិនសូវពេញចិត្ត តែយើងក៏អាចរកឃើញផលវិជ្ជមាននិងបទពិសោធល្អដើម្បអភិវឌ្ឍខ្លួនក៏មានដែរ។ 

ការសាកល្បងទាំងអស់នេះហើយ ដែលធ្វើឱ្យយើងមានភាពរឹងមាំ មានភាពជឿជាក់ និងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំពេញការងារមួយនោះ ដែលអ្នកនឹងទទួលលទ្ធផលដោយការពេញចិត្តប្រកបដោយប្រសិទ្ធិភាព និងពេញលេញ។  

0.000 SRY$0.00
Cambodia
Cambodia

Comments