Serey is utilizing Blockchain technology

ធ្វើ​ការងារ​ក្រុម​ដោយ​របៀប​ណា​ទើប «មិន​ឈ្លោះប្រកែក​គ្នា»?

phannymong

អ្នកសម្របសម្រួល៖ នៅក្នុង ក្រុមការងារ ត្រូវមាន តំណាង សមាជិក ម្នាក់ ដើរតួ ជា អ្នកសម្របសម្រួល សមាជិក ក្រុម ឲ្យ ធ្វើការ ចុះសម្រុង គ្នា ដោយ ជួយ បែងចែក និង ត្រួតពិនិត្យ ការងារ។ ជាពិសេស ដើរតួ ជា អ្នកប្រមូល គំនិត យោបល់ របស់ សមាជិក ម្នាក់ៗមក បញ្ចូល គ្នា។

បែងចែក ការងារ និង សហការគ្នា៖ សមាជិក ក្រុមម្នាក់ៗត្រូវបំពេញ ការងារ តាម មុខជំនាញ និង ត្រូវ បែងចែក ការងារ ឲ្យ បាន ច្បាស់ សម្រាប់ សមាជិក ម្នាក់។ ជាពិសេស ត្រូវ សហការគ្នា ពី ផ្នែក មួយ ទៅ ផ្នែក មួយទៀត នៅក្នុង ក្រុម។  

ស្មារតី ទទួលខុសត្រូវ៖ សមាជិកម្នាក់ៗត្រូវមាន ទំនួល ខុសត្រូវ ចំពោះ ការងារ ជា មុខនាទី ផ្ទា ស់ ខ្លួន ដែល មិនអាច បោះបង់ចោល បានឡើយ និង ត្រូវមាន ទំនួល ខុសត្រូវ ចំពោះ លិទ្ធ ផល របស់ ក្រុម ទាំងមូល។

ដោះស្រាយ បញ្ហា រូ  គ្នា៖ សមាជិក ក្រុម ទាំងអស់ ត្រូវ លើកយក បញ្ហា ដែល កើតមាន ក្នុង ក្រុម ទាំង បញ្ហា របស់ សមាជិកម្នាក់ៗ ទាំង បញ្ហា ពេលធ្វើ ការមិនចុះសម្រុង គ្នា និង ទាំង បញ្ហា ផល លំបាក ពេល បំពេញការងារម្តង។ 

ចែករំលែក បទពិសោធ ន៍ ជីវិត៖ សមាជិកម្នាក់ៗមាន ជីវប្រវត្តិ មាន ជំនាញ ទេពកោសល្យ អត្តចរិត និង ចំណង់ ចំណូលចិត្តផ្សេងៗគ្នា។ ដូច្នេះ សមាជិក ក្រុម ទាំងអស់ ត្រូវ ចែករំលែក បទពិសោធន៍ ជីវិត ឲ្យ គ្នា ទៅវិញទៅមក ដោយ មិនមាន ការលាក់លៀម អ្វី ឡើយ។ ការធ្វើ បែបនេះ អាចធ្វើ ឲ្យ សមាជិក ក្រុម ទាំងអស់ ស្គាល់គ្នា កាន់តែច្បាស់ អាចមាន មនោសញ្ចេតនា និង មាន ភាព សិ្ន ទ្ធ ស្នាល ស្រឡាញ់គ្នា ដូច បងប្អូន បង្កើត រប ស់ ពួកគេ ជាក់ ជាពុំខាន៕

425.673 SRY$0.00
Cambodia
Cambodia

Comments