Serey is utilizing Blockchain technology

សេចក្ដីសុខក្នុងគ្រួសារ

P

penkunthea

ដើម្បីឲ្យគ្រួសារមានសេចក្ដីសុខ សមាជិកក្នុងគ្រួសារម្នាក់ៗត្រូវចៀសវាងការប្រើអំពើហិង្សាក្នុងគ្រួសារ និងគោរពច្បាប់ ព្រមទាំងចេះអនុគ្រោះឲ្យគ្នា ចេះចែករំលែកកិច្ចការទទួលខុសត្រូវក្នុងផ្ទះ និងក្រៅផ្ទះដោយមិនប្រកាន់ថា ជាការងារស្រ្តី ឬបុរសឡើយ ។ ដើម្បីបានសេចក្ដីសុខដល់ភរិយា និងស្វាមីត្រូវ៖

  • កុំលេងល្បែង ឬប្រើគ្រឿងស្រវឹង ឬគ្រឿងញៀន
  • កុំសេពគប់បាបមិត្ត និងដើលេងហួសពេលវេលាចោលផ្ទះសម្បែង
  • ត្រូវព្យាយាមរកប្រាក់ចិញ្ចឹមគ្រួសារដោយស្របច្បាប់
  • ប្ដីប្រពន្ធត្រូវចេះឲ្យតម្លៃ និងមិនត្រូវមើលងាយគ្នាទៅវិញទៅមក
  • មានភាពស្មោះត្រង់នឹងគ្នា
  • ផ្ដល់ឱកាស និងពេលវេលាឲ្យគ្នាទៅវិញទៅមក
  • ភរិយាត្រូវចេះចាត់ចែងការងារផ្ទះឲ្យបានល្អ
  • ភរិយាត្រូវចេះថែរក្សាទ្រព្យឲ្យបានគង់វង្ស និងមិនត្រូវខ្ជិលច្រអូស ៕
143.766 SRY$0.00
Cambodia
Cambodia

Comments