Serey is utilizing Blockchain technology

ការវិវត្តរបស់មនុស្ស

P

penkunthea

ការកកើតមនុស្សដំបូង មនុស្សបានរស់នៅទៅតាមធម្មជាតិ ផ្អែកលើធម្មជាតិ។ ដូចជាមនុស្សជំនាន់ដើមរស់នៅដោយខ្លួនទទេរដូចសត្វនៅក្នុងល្អាងភ្នំ ប្រកបរបរចិញ្ចឹមជីវិតដោយការបេះផ្លែឈើ និងការបបាញ់សត្វ ដើម្បីបំពេញតំតម្រូវការរស់នៅប្រចាំថ្ងៃ ។ ដើម្បីរស់មនុស្សត្រូវប្រឈមមុខនឹងធម្មជាតិ ។ ការប្រឈមមុខជាមួយធម្មជាតិនេះហើយបានធ្វើឲ្យមនុស្សបង្កើត ជំនឿ ភាសា វប្បធម៌ ប្រពៃណី  ទំនៀមទម្លាប់ វិទ្យាសាស្រ្ត ដើម្បីជំនះគ្រោះធម្មជាតិ ។ មនុស្សបច្ចុប្បន្នចេះកែប្រែធម្មជាតិ ចេះរស់នៅក្នុងលំនៅឋានដ៏ស្អាតស្អំ រហូតចេះសង់ប្រាសាទ សំណងល្អៗ និងកាត់បន្ថយ ជំនឿលើខ្មោច អារក្សអ្នកតា បង្កើតច្បាប់ផ្សេងៗ ដើម្បីឲ្យមនុស្សរស់នៅដោយថ្លៃថ្នូរ។

ដោយទង្វើរទាំងអស់នេះក្លាយជាទំនៀមទម្លាប់តៗគ្នានេះហើយ បានជាសង្គមមនុស្សចាកផុតពីការលំបាកគ្រប់បែបយ៉ាង ហើយចេះតែវិវត្តទៅរកសន្តិភាព និងសេចក្ដីសុខ រីកចម្រើនមិនចេះចប់ដែលជាគោលនៃវប្បធម៌។ កាលណាវប្បធម៌រីកចម្រើន អរិយធម៌កាន់តែខ្ពស់ ប្រទេសក៏កាន់តែមានវឌ្ឍនភាព។

 

 

248.311 SRY$0.00
Cambodia
Cambodia

Comments