លក្ខណះដែលត្រូវជ្រើសរើសមកជាគូជីវិត ៖
១- មានទស្សនៈនិងអាធ្យាស្រ័យដូចគ្នា មិនមានះប្រកាន់ច្រើន មានចំណូលចិត្តដូចគ្នា៧០% ឯ៣០%ទៀតសុទ្ធតែអាចសម្របសម្រួលគ្នាបាន ។
២- ស្គាល់អត្ថន័យស្នេហាច្បាស់លាស់ដូចគ្នា ស្រឡាញ់គឺលះបង់ខ្លួនឯងដើម្បីថែទាំការពារ មិនមែនហួងហែងគ្រប់គ្រង មិនមែនជាការទាមទារអ្វីពីគ្នានោះទេ ។
៣- ការសេពគប់គ្នានាំឲ្យមានភាពរីកចម្រើនជាងមុន ពីរនាក់រួមគ្នាតែមួយដើម្បីដោះស្រាយបញ្ហា បើទោះជាគ្មានការងារធ្វើក៏ពួកគេនៅតែរីករាយ មិនមួរម៉ៅក្តៅក្រហាយដាក់គ្នា សំខាន់ការយោគយល់គ្នាជួយគ្នាទៅវិញទៅមក ។ គេមិនបានចាត់ទុកលុយកាក់មាសប្រាក់កិត្តិយស ឲ្យថ្លៃលើសពីសុភមង្គលក្នុងគ្រួសារឡើយ ។
បើទោះជាមើលមិនធ្លុះយ៉ាងណា ថ្ងៃក្រោយគឺវាឋិតនៅលើការរៀបចំរបស់គេទាំងពីរនាក់ទេ ! កុំខ្វល់ពេក ! ។ អ្នកខ្លះនិយាយថា កុំជោរជាមួយអញ អញមើលធ្លុះដល់ក្រយៅក្តិតអាចម៍វាទៅទៀត តែអញថាល្អៗហើយ ជឿអញទៅ ! គំនិតនេះបើខុសនៅថ្ងៃក្រោយក៏ល្អមើលជាងការដើររកគ្រូទាយដែរ យកវាសនាទៅផ្ញើលើសន្លឹកបៀរតាមមាត់ទន្លេនៅមុខវាំងចេះទៅរួច ? ។ ទីបំផុតត្រូវចាំថា ការមានះប្រកាន់តែមួយគត់ដែលនាំមកនូវការបែកបាក់គ្នា ។
Comments