សួនគំនិត !
១- អ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អបោះវាចោលទៅ អ្វីដែលធ្វើឲ្យអារម្មណ៍ល្អរក្សាទុកទៅ ជីវិតគឺតែប៉ុណ្ណឹងឯង ! ធ្វើបានមិនបានយ៉ាងណាមកពីការប្រកាន់មាំទាំងអស់។
២- មនុស្សដែលអាចធ្វើល្អចំពោះមនុស្សមិនចូលចិត្តខ្លួនទៅបាន មិនមែនគេមិនដឹងខ្យល់អីនោះទេ វាមានន័យថាចិត្តគំនិតគេចាស់ទុំគ្រប់គ្រាន់អាចធន់ទ្រាំជាមួយអំពើអាក្រក់របស់អ្នកដទៃបានហើយ។
៣-និយាយទៅកាន់មនុស្សមិនមែននិយាយតិះដៀលមើលងាយរិះគន់ជេរប្រមាថគេទេគឺនិយាយហេតុផល ការជេរប្រមាថគ្មានអីប្រសើរឡើងទេ។ ព្រះពុទ្ធត្រាស់ថា ត្រូវស្គាល់មនុស្សគួរសរសើរនិងគួរនិន្ទា តែមិនត្រូវពោលពាក្យសរសើរឬពាក្យនិន្ទាចូរពោលតែធម៌ ។
Comments