ព្រះធម៌គឺជ្រៅដោយអត្ថសេចក្តី(បរិយត្តិឬទ្រឹស្តី)ជ្រៅដោយហេតុផល ជ្រៅដោយការសម្តែង ជ្រៅដោយកិច្ចគឺការបដិបត្តិ ជ្រៅដោយការចាក់ធ្លុះគឺយល់ជាក់ច្បាស់ ទើបផ្តាច់កិលេសមិនងាយបានសម្រេច នាំឲ្យកិលេសវដ្តៈ បង្វិលឲ្យធ្វើកម្មវដ្តៈ នឹងទទួលវិបាកវដ្តៈ មិនដឹងចាប់ផ្តើមពីត្រង់ណាទៅចប់នៅត្រង់ណា ។ នៅសម័យពុទ្ធកាល មានព្រះសម្មាសម្ពុទ្ធគង់ធរមាននៅផង ព្រះអរហន្តទាំងឡាយនៅតែជជែកវែកញែកធម៌(ទ្រឹស្តី)គ្នាដើម្បីឲ្យដាច់ស្រេច នៅមានអ្នកច្រឡំមគ្គផលឡើងថ្នាក់ដោយខ្លួនឯងខ្លះ មានអ្នកដទៃឲ្យឡើងថ្នាក់ខ្លះ ចុះទំរាំតែសម័យយើង ដែលគ្មានព្រះពុទ្ធគង់នៅ ព្រះអរហន្តក៏ស្បើយសឹងតែលែងមាន ហេតុនេះការជជែកព្រោះមានការយល់ឃើញមិនដូចគ្នាតែងមានជាធម្មតាទេ ខ្ជិលខ្វល់ ! អ្នកណាយល់មុនទៅដល់មុនទៅ មិនចាំបាច់ខំអូសទាញគ្នារយីងរយោងស្រែកឡូឡាកោកកាកដាក់គ្នាបានការអីទេ ហត់ ! ។
Comments