" កាលណាយើងមិនប្រទានអភ័យឲ្យអ្នកណាម្នាក់ នៅពេលដែលយើងនៅតែទូលរែកចិត្តប្រទូស្ត
នៅពេលនោះយើងកំពុងចិញ្ចឹមដួងចិត្ត ដួងព្រលឹងរបស់យើងដោយគំនុំ ដោយទំនាស់ដ៏ស្រួចស្រាវដែលធ្វើឲ្យការឈឺចាប់របស់យើងនៅរស់រវើក មិនបានស្ងប់រម្ងាប់បន្តិចបន្តួចឡើយ។
នៅក្នុងពេលដែលយើងបណ្ដោយឲ្យបេះដូងរបស់យើងថប់ស្ទះខ្យល់ ព្រោះកំហឹង ការគុំកួននោះ ការស្រមៃផ្តោតលើកិច្ចការរបស់យើងនឹង "ស្លាប់" គ្មានថ្ងៃក្លាយជាការពិតបានទេ (ច្បាប់ស្រូបទាញអសកម្ម)។ ដូច្នេះ ផ្លូវតែមួយគត់ដើម្បីធ្វើឲ្យចិត្តគំនិត និងបេះដូង សរីរៈខាងក្នុងរបស់យើងអាច " ដកដង្ហើម" បាននោះ គឺមានតែការ " ប្រទានអភ័យ "ចំពោះខ្លួនឯងផ្ទាល់ផងនិងដល់អ្នកដទៃដែលអាចមានការខុសឆ្គងជាមួយយើងផង ព្រមទាំងធ្វើការចែករំលែកការយកចិត្តទុកដាក់ទៅលើគេឯងផង...។ ទោះបីជាយើងមានអារម្មណ៍ថាធ្ងន់ក្នុងចិត្តក្តី ក៏យើងនៅតែជូនពរសុំឲ្យអ្នកជួបប្រទះតែសុភមង្គលគ្រប់ប្រការដែរ ។
Comments