រថយន្តបុកម៉ូតូសណ្តោងរ៊ឺម៉កដឹកឈើខ្ទិចក្បាល
ស្ទឹងត្រែងៈ រថយន្តហ្វូតមួយគ្រឿង បើកបុករ៉ម៉កម៉ូតូដឹងឈើពីក្រោយ ខណៈបើកបរស្របទិសគ្នា ពេញទំហឹងធ្វើឲ្យបណ្តាលឲ្យរថយន្តខូចខាតផ្នែកខាងមុខ តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ មនុស្សទេ តែក្រោយកើតហេតុតៃកង់ ម៉ូតូរត់ឡើងរថយន្តគេ គេចបាត់ស្រមោល ហេតុការនេះកើតឡើង នៅម៉ោងប្រមាណ១២រំលងអធ្រាត លើកំណាត់ផ្លូវជាតិលេខ៩ នៅចំណុច ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែងឈានចូលថ្ងៃច៍ន្ទ ៦កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក្វ ព.ស ២៥៦២ ទី១៨ ខែមិថុនា ឆ្នាំ២០១៨ ។


តាមការបញ្ចាក់ពីលោកមេប៉ុស្តិ៍ ឃុំសំអាង ឈ្មោះ គង់ ស៉ីណា បានឲ្យដឹងថា ក្រោយកើតហេតុអ្នកបើកម៉ូតូសណ្តោងរ៊ឺម៉កបានរត់ឡើងរថយន្តមួយទៀតចេញទៅបាត់ ក្រោយមកម្ចាស់រថយន្តរងគ្រោះនោះមកសុំ រថយន្តយកទៅជួសជុលប្រើវិញ ព្រោះមិនឃើញភាគគី ខាងម៉ូតូរ៊ឺម៉កដឹកឈើមកដោះស្រាយនោះដែរ។

ចំណែក អត្តសញ្ញាណលោកថាមិនបានដឹងនោះទេ ព្រោះរឿននេះបានបញ្ចូនទៅអធិការស្រុកអស់ហើយទើបលោកមិនចាំ ហើយលោកថាជាប់ប្រជុំ ឲ្យសួរទៅរងប៉ុស្តិ៍ទៅគាត់ជាអ្នកធ្វើរឿងនេះ បច្ចុប្បន្នរថយន្តរងគ្រោះនឹងម៉ូតូរ៊ឺម៉កដឹកឈើ ត្រូវបានយកមករក្សាទុកនៅប៉្តសិ៍រដ្ឋបាលឃុំសំអាង រងចាំភាគគីទាំងសងខាងមិដោះស្រាយតាមច្បាប់។



Comments