អ្នកឡើងចងបដានៅវិមានសេរីភាពត្រូវបានឃាត់ខ្លួនក្នុងទីក្រុង ញូវយ៉ក
ដោយ :តុង
អ្នកឡើងចងបដានៅវិមានសេរីភាពត្រូវបានឃាត់ខ្លួនក្នុងទីក្រុង ញូវយ៉ក
មនុស្សមួយចំនួនត្រូវបានឃាត់ខ្លួន ក្រោយពីចងបដាអំពាវនាវឲ្យបិទទ្វារអង្គភាពអន្តោប្រវេសន៍និងគយនៅទម្ររូបសំណាកសេរីភាពកាលពីថ្ងៃទី៤ខែកក្កដា ដោយក្នុងនោះមានមនុស្សម្នាក់ឡើងតាមជើងទម្ររូបសំណាក់នេះ ។

មន្ត្រីអាជ្ញាធរបានអោយដឹងថា អ្នកឡើងនោះបានស្ថិតនៅក្រោមជើងរូបសំណាកនៅវេលាម៉ោង៤រសៀលថ្ងៃពុធហើយក្រុមប៉ូលីសដែលនៅខាងលើជើងទម្របានប្រាប់អោយអ្នកឡើងនោះចុះវិញ ។

នៅព៉ំទាន់ច្បាស់ទេថា ការឡើងជើងទម្ររូបសំណាកសេរីភាពនេះមានទំនាក់ទំនងទៅនឹងបាតុកម្មកាន់បដាកាលពីពេលថ្មីៗនេះរឺយ៉ាងណា ។
មន្រ្តីអាជ្ញាធរមួយរូបបានអោយដឹងថា មនុស្ស៦នាក់ត្រូវបានចាប់ខ្លួនដោយសហព័ន្ធហាមមិនអោយមានចងបដាលើវិមានសេរីភាពនេះឡើយ ៕
Comments