ប្រវត្តិឧទ្យានជាតិ គីរីរម្យ
http://i64.tinypic.com/15x8r5u.jpg
http://i65.tinypic.com/zyivzs.jpg
http://i42.tinypic.com/dryn4.jpg
http://i45.tinypic.com/ivvimw.jpg
http://i58.tinypic.com/xcjic0.jpgg
ទីតាំងភូមិសាស្រ្ត៖
គីរីរម្យស្ថិតនៅចន្លោះខ្សែស្របទី១១*
១៤’និងខ្សែស្របទី១១* ២៣’០៤ នៃរយៈទទឺងខាងជើង និងចន្លោះខ្សែបណ្តោយទី ១១៣*
៥៨’ ៤៥’ និងខ្សែបណ្តោយទី ១០០* ១៦’ ២៧’ នៃរយៈបណ្តោយខាងជើង ហើយតំបន់នេះស្ថិតនៅទិសបស្ចឹមនៃរាជធានីភ្នំពេញ។
បើយើងធ្វើដំណើរចេញពីភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៤ បានចំងាយប្រមាណ៨៧គម ត្រង់ផ្លូវបំបែកត្រែងត្រយឹង យើងនឹងឃើញនានផ្លូវបំបែកមួយឆ្ពោះទៅកាន់តំបន់គីរីរម្យ មានចំងាយ២៦គម ក្នុងនោះ១០គម ជាផ្លូវរាបស្មើនឹង១៦គមជាផ្កូវឡើងភ្នំ ហើយមានចំងាយសរុប១១៤គមពីរាជធានីភ្នណពេញនិង១៤៧គម ពីក្រុងព្រះសីហនុ និង៧៤គម ពីទីរួមខេត្តកំពង់ស្ពឺ (ផ្លូវជាតិលេខ៤)។
តំបន់នេះមានព្រំប្រទល់៖
_ ខាងជើងទល់នឹងជួរភ្នំវិជ្ជវាទ និងជួរភ្នំកូនខ្លៃង
_ ខាថកើតទល់និងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងភ្នំដំរីស
_ ខាងត្បូងទល់នឹងភ្នំប្រាក់ និងភ្នំក្បាលដំរី
_ ខាងត្បូងទល់នឹងភ្នំដូនទ្រី និងភ្នំព្រហ្ម ក្នុងសុកស្រែអំបិល ខេត្តកោះកុង។
យោងព្រះរាជក្រឹត្យចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ឧទ្យានជាតិគីរីរម្យមានផ្ទៃដីសរុបចំនួន៣៥.០០០ហិកតា។
ប្រវត្តិរបស់គីរីរម្យ
ប្រទេសកម្ពុជាមានភ័ព្វសំណាងក្រាំងលែល ដោយមានដំណុះស្រល់ស្លឹកពីរ ដោយធម្មជាតិមួយកន្លែងដ៏ធំជាងគេ និងមានទេសភាពល្អប្រពៃលើខ្ពង់រាបគីរីរម្យ ដែលមានផ្ទៃដីប្រមាណ ៨៤០១ហិកតា។ តំបន់ធ្លាប់ឈ្មោះក្នុងសម័យសង្គមរាស្រ្តថាជាតំបន់ទេសចរណ៍ធម្មជាតិយ៉ាងប្រណិត។ ដូច្នះតំបន់ខ្ពង់រាបគីរីម្យមានប្រវតិ្តដូចខាងក្រោម៖
_ ឆ្នាំ១៩៤៣នាយកដ្ឋានគង្គារ និងរុក្ខាប្រម៉ាញ់ បានរៀបចំផ្លូវទៅកាន់តំបន់កណ្តាលនៃគីរីរម្យ
_ ឆ្នាំ១៩៤៤ សម្តេចព្រះនរោត្តមសីហនុវរ័្មន បានយាង នៅតំបន់នោះជាលើកដំបូង តារយៈដំរី ហើយព្រះបានសព្វព្រះហរទ័យ ចំពោះទេសភាពដ៏ប្រពៃនូវតំបន់នោះ។ ព្រះអង្គមានព្រះរាជតំរិៈថាព្រៃស្រល់ មានតែនៅប្រទេសបារាំងប៉ុណ្ណោះ មិននឹកស្មានថានៅកម្ពុជាមានដែរ។ ហើយព្រះអង្គបានព្រះរាជានុញ្ញាតិឱ្យអ្នកជំនាញមកសិក្សានិងកំណត់ឈ្មោះតំបន់នោះថា «ខ្ពង់រាបគីរីរម្យ» ក្នុងឆ្នាំ១៩៤៤
_ ខែតុលា ឆ្នាំ១៩៤៤ នាយកដ្ឋានគង្គារ និងរុក្ខាប្រមាញ់ បានកំណត់ជាព្រៃបំរុង សម្រាប់ផ្តល់ផលទៅថ្ងៃអនាគត
_ ថ្ងៃ២២ដល់២៨ ខែមករា ឆ្នាំ១៩៤៥ ព្រះអង្គបានយាង និងគង់ប្រថាប់នៅព្រះរាជដំណាក់ នៅអូរខ្សាច់ស
_ ឆ្នាំ១៩៤៦ ដំណើរការសាងសង់ផ្លូវ និងស្ពាននានារួចរាល់ទូទាំងគីរីរម្យ
_ ខែតុលា ១៩៤៧ តំបន់គីរីរម្យដ្ថិតក្រោមខ្មែរឥស្សរៈ
_ ថ្ងៃទី២៥ កុម្ភៈ ១៩៥០ ស្ពានជាច្រើនក្នុងតំបន់គីរីរម្យត្រូវបានដុតបផ្លាញដោយជនប្រដាប់អាវុធ។ ពេលនោះនាយកដ្ឋានអង្គារ បានដកខ្លួនបញ្ឍប់ការគ្រប់គ្រង និងបោះបង់ចោលប៉ុស្តិត្រួតពិនិត្យរុក្ខាតាមផ្លូវទៅគីរីរម្យ។ តែបានចូលមកគ្រប់គ្រងវិញក្នុងតំបន់នោះដើមឆ្នាំ១៩៥៤។
_ឆ្នាំ១៩៦២តំបន់គីរីរម្យត្រូវបានកសាងឡើងជាទីក្រុងទេសចរណ៍មានឈ្នោះ «ក្រុងជូឡុង» មូលហេតុដែលក្រុងនេះត្រូវកំណត់ថាជាក្រុងជូឡុង ព្រោះសម្តេចចក្រី ញឹក ជូឡុង គាត់គឺជាសកម្មជនម្មាក់ដ៏សំខាន់ក្នុងការរួមវិភាគទាន និងចលនាប្រជាពលរដ្ឋ ដើម្បីស្ថាបនាក្រុងទេសចរណ៍នេះឡើង និងមានអ្នកមុខអ្នកការគ្រប់បណ្តាប្រទេសបានចូលមកទស្សនានៅគីរីរម្យនេះ រហូតដល់បច្ចុប្បន្ននេះ។
Comments