“និស្ស័យ”
ខ្ញុំប្រាប់ខ្លួនឯងថា “ការតបតទៅពួកបែបនេះ គឺដូចជាការក្តាប់កាំបិតនៅក្នុងដៃ បើកាន់តែក្តាប់ឱ្យណែន ដៃនឹងកាន់តែមុតចេញឈាមឈឺចាប់ខ្លួនឯងកាន់តែខ្លាំង!”
តើខ្ញុំបានទៅធ្វើស្អីឱ្យនរណាឈឺចាប់? ពួកគេគ្មានថ្ងៃយល់ទេថា ជីវិតជាក្មេងកំព្រានេះវាយា៉ងម៉េច ពីព្រោះពួកគេរស់នៅសោយសុខ មិនដែលឆ្លងកាត់ការលំបាក និងការប្រមាថមាក់ងាយដូចជាខ្ញុំ។ ខ្ញុំមិនដែលមានអាម្មណ៍ថា ចុះសម្រុងនៅទីនេះទេ។ តើខ្ញុំខុសគេខ្លាំងណាស់មែនទេ បើគ្រាន់តែកើតមកជាក្មេងកំព្រា? ប៉ុន្តែខ្ញុំត្រូវតែទ្រាំ គឺទ្រាំឱ្យរៀនចប់ថ្នាក់ទី១២។ នៅសល់តែ៦ខែទៀតប៉ុណ្ណោះ ខ្ញុំនឹងបញ្ចប់ថ្នាក់ទី១២ ហើយក៏មិនចាំបាច់មកជាន់ទីនេះទៀតទេ។ ខ្ញុំក៏មិនចាំបាច់មកជួបក្មេងទំនើងអស់នេះទៀតដែរ។ ខ្ញុំខ្សឹបប្រាប់ខ្លួនឯងថា “និស្ស័យ! ឯងត្រូវតែទ្រាំ ឯងអាចធ្វើបាន!”។ ខ្ញុំដកដង្ហើមធំឮសូរ “ហឺុ!” រួចក៏សម្រួលអារម្មណ៍ដើម្បីមើលមេរៀនបន្តទៀត។
Comments