Serey is utilizing Blockchain technology

ជំនឿពិតប្រាកដ

ជំនឿពិតប្រាកដគឺពិតជាបានជួយផ្លាស់ប្តូរខ្លួនឯងឲ្យក្លាយជាមនុស្សល្អ ឲ្យជីវិតបានប្រសើរឡើង ឲ្យជាសះស្បើយពីជំងឺគិតខុស ឲ្យចេះអោនលំទោនលែងព្រហឺនកោងកាច ឲ្យមានមេត្តាករុណាចេះធ្វើអំពើល្អ ឲ្យមានភាពស្មោះត្រង់និងចុះសម្រុងក្នុងជីវិតបាន ។ ល្បែងក្នុងសាសនាជាទូទៅមាន ល្បែងភក្តីភាព ល្បែងរំជួលចិត្ត និងល្បែងឈ្លាសវៃ កុំវង្វេងវីវក់នឹងភក្តីភាពងប់ងល់រហូតបាត់បង់បញ្ញា កុំរវល់តែរំជួលចិត្តហូរទឹកភ្នែកទឹកសំបោរហើយគិតថាខ្លួនគឺជាមនុស្សដែលស្មោះត្រង់នឹងសាសនាជាងគេ ក៏កុំរវល់តែជាប់នឹងចេះយកចំណេះសាសនាមកឈ្លោះប្រកែកគ្នា ! លោភៈ ទោសៈ មោហៈ នាំឲ្យមានទុក្ខ ត្រូវខំរកវិធីចាកចេញពីវាទើបជីវិតមានក្តីសុខ មានត្រឹមតែសទ្ធាតែគ្មានវីរយៈក្នុងការបដិបត្តិធម៌ សតិបញ្ញាក៏មិនកើតឡើងដើម្បីជួយខ្លួនឯងបានដែរ ។ កុំរវល់តែកាន់ជើងគ្រូ កុំរវល់តែចាប់កំហុសគ្នា ការតាមមើលទោសអ្នកដទៃគឺបានបង្កើតអកុសលចិត្តឲ្យខ្លួនឯងទេ ។

1657.012 SRY$0.00
Cambodia
Cambodia

Comments