Serey is utilizing Blockchain technology

បើអ្នកទំនេរមិនត្រូវដកដង្ហើមចោល

បើអ្នកទំនេរមិនត្រូវដកដង្ហើមចោលទាំងមិនដឹងខ្លួននោះទេ ចូរអង្គុយចុះហើយពែនភ្នែនដាក់ដៃស្តាំលើដៃឆ្វេងជើងស្តាំលើជើងឆ្វេង ដកកាយឲ្យត្រង់ហើយបិទភ្នែក យកចិត្តឬស្មារតីមកពិនិត្យត្រង់រន្ធច្រមុះ ដឹងខ្យល់ដង្ហើមចេញចូល(ខ្យល់ចូលដឹងថាចូល ខ្យល់ចេញដឹងថាចេញ)ធ្វើយ៉ាងនេះឲ្យបានយូរ១៥ទៅ២០នាទីឬ៣០នាទីទៅមួយម៉ោង។អ្នកនឹងជួបការលំបាកពីរយ៉ាង ១ ចិត្តចេះតែរត់ចោលការដឹងខ្យល់ វាទៅលេងខាងក្រៅចោលរូបកាយហៅថាចិត្តរាយមាយ។អ្នកកុំមួរម៉ៅជាមួយវា(ភាពរាយមាយ)ត្រូវទាញចិត្តមកពិនិត្យខ្យល់ដង្ហើមវិញ។២ គឺការចុករោយស្រពន់ តាមកជើងចង្កេះជាដើម អ្នកកុំមួរម៉ៅជាមួយវាត្រូវយកចិត្តមកពិនិត្យខ្យល់ដង្ហើមវិញដដែល។កាលបើអ្នកធ្វើបានថ្នឹកហើយ ចិត្តឈប់រាយមាយ ការឈឺពឺតចុកចាប់ក៏លែងមាន សេចក្តីសុខក្នុងកាយចិត្តបានកើតឡើង អ្នកនឹងបានជាសះស្បើយពីជំងឺដំកាត់ជាច្រើន។ផលប្រយោជន៍ពីវិធីនេះគឺ ជាការសំរាកកាយចិត្តដ៏អស្ចារ្យ តែជាការហ្វឹកហាត់ឲ្យកើតសតិដ៏ខ្លាំងក្លា រកគ្មានក្នុងលោក មិនមានការអប់រំកាយចិត្តណាឲ្យប្រសើរដូចបានឡើយ។សូមសាកល្បងធ្វើដោយការព្យាយាមអ្នកនឹងទទួលបានសន្តីភាពចិត្តយ៉ាងពិតប្រាកដ ! ។

635.883 SRY$0.00
Cambodia
Cambodia

Comments