Serey is utilizing Blockchain technology

ការងារក្រៅខ្លួន

ការងារក្រៅខ្លួន អត់ពីយើងទៅក៏មានគេធ្វើជំនួសបានដែរ តែការងារក្នុងខ្លួនគ្មានអ្នកណាធ្វើជួសយើងបានទេ ព្រោះវាជាការប្រឹងប្រែងរួចចាកទុក្ខ !តើអារម្មណ៍ជារបស់ខន្ធ៥ឬទេ ? ក្នុងខន្ធ៥តើអារម្មណ៍ឋិតនៅក្នុងខន្ធណាមួយ ? អតីតារម្មណ៍មាននៅក្នុងមនោទ្វារឬវិញ្ញាណខន្ធ តែបច្ចុប្បន្នារម្មណ៍ដែលកើតឡើងក្នុងខន្ធប្បវត្តិតាំងនៅក្នុងបញ្ចទ្វារខ្លះ ក្នុងមនោទ្វារខ្លះ ។ អារម្មណ៍គឺទទួលបានពីអាយតនៈទាំង១២ប៉ះខ្ទប់គ្នា ទើបត្រូវសិក្សាដាច់ដោយឡែក អារម្មណ៍ជាគំនរនៅក្នុងភវង្គជាអតីតារម្មណ៍ ។ មនុស្សខ្វាក់ពីកំណើតគ្មានរូបារម្មណ៍ទេ មានតែផោដ្ឋព្វារម្មណ៍(ដឹងតាមរយៈការស្ទាបប៉ះ) មនុស្សគថ្លង់គ្មានសទ្ទារម្មណ៍ទេ ។

388.437 SRY$0.00
Cambodia
Cambodia

Comments