Serey is utilizing Blockchain technology

ធម្មជាតិបើអ្នកចេះស្តាប់

ធម្មជាតិបើអ្នកចេះស្តាប់ វាពិតជាបានបញ្ជាក់អាថ៌កំបាំងធំធេងខ្លាំងណាស់ អ្នកមិនចេះស្តាប់សម្លេងធម្មជាតិគឺមិនបានដឹងការពិតឡើយ(ស្តាប់ឬឃើញនៅពេលចិត្តស្ងប់) ។ តាមពិតធម្មជាតិដែលស្រស់ត្រកាលសុទ្ធតែមានបង្កប់ន័យដ៏ត្រឹមត្រូវរបស់វា ដែលក្នុងនោះ ធម្មៈគឺសម្រាប់គ្រប់គ្រងលោកិយឲ្យគង់វង់ផង(កុសលាធម្មា) សម្រាប់បំផ្លាញលោកនេះផង(អកុសលាធម្មា) និងធម្មៈដែលមិនត្រូវបានវិនិច្ឆ័យថាជាធម៌ណាមួយ(អព្យាកតាធម្មា) ។ សុជីវធម៌ - សីលធម៌ - សច្ចធម៌ - គុណធម៌ - ភាពជឿជាក់លើខ្លួនឯង មេត្តានិងបញ្ញា សុទ្ធតែជាធម្មៈនាំឲ្យជីវិតគង់វង់ចម្រុងចម្រើន ។ កូនមិនអាចប្រមាថម្តាយឪពុកជាសុជីវធម៌ បុរសមិនបំពានលើស្ត្រីជាសីលធម៌ ការចេះជួយអ្នកទន់ខ្សោយ លលកចេះស្រែកបូលហៅកូន សត្វក្អែកមិនសុីកូនមាន់គឺជាគុណធម៌ ។ ការមិនបោកប្រាស់គ្នា ការប្រកាន់តែការពិត ឃ្មុំក្រេបតែផ្កាមិនទុំលើលាមកជាសច្ចៈធម៌ ។ មេឃមិនភ្លឺមាន់មិនរងាវ សត្វទាមិនទំលើទ្រនុំគឺជាភាពជឿជាក់ ពីងពាងរាយសំណាញ់ ស្រមោចធ្វើរូងគេចពីមហន្តរាយគឺជាបញ្ញា ។ ពាក្យទាំងនេះមនុស្សមិនអាចធ្វើឲ្យបាត់បង់មួយណាបានឡើយ « បែករួចជួបវិញគឺជាដំណើរជីវិត » ។ ចប់ ! 

958.132 SRY$0.00
Cambodia
Cambodia

Comments