Serey is utilizing Blockchain technology

មនុស្សទទួលបានជោគជ័យ

គឺជាមនុស្សសម្លឹងមើលឃើញរូបភាពនៃភាពជោគជ័យក្នុងអនាគតបានច្បាស់ល្អជាងអ្នកដទៃ ព្រោះអនាគតត្រូវបានកំណត់ដោយអារម្មណ៍រួចអស់ហើយ ! ។ ការគិតពេលខ្លះមិនមែនជាការគិតស្រមៃឆ្នៃប្រឌិតទេ គឺវាក្លាយទៅជាការគិតវង្វេងរាយមាយទៅវិញ ទើបព្រះពុទ្ធទូន្មានឲ្យប្រើសតិតាមកំណត់ដឹងចិត្តគិត ដើម្បីប្តូរអារម្មណ៍មិនល្អក្នុងបច្ចុប្បន្នឲ្យមកជាអារម្មណ៍ល្អ នោះអនាគតក៏ឋិតក្នុងផ្លូវល្អជាមិនខាន ។ សុំត្រឹមតែចេះហាមចិត្តខ្លួនឯងកុំឲ្យធ្លាក់ក្នុងអារម្មណ៍អាក្រក់ ទោះបីកម្មចាស់បង្កើតហេតុការណ៍ផ្សេងៗតាមរយះអារម្មណ៍មកឲ្យយើង ដើម្បីធ្វើឲ្យយើងធ្លាក់ក្នុងល្បែងកម្មយ៉ាងណាក៏ដោយ បើចិត្តយើងមិនព្រមលេងតាមវាទេ កម្លាំងកម្មនោះមិនអាចធ្វើអ្វីយើងបានឡើយ ។ ផ្ទុយទៅវិញបើយើងគ្មានសតិក្នុងការផ្លាស់ប្តូរអារម្មណ៍ទេ ចិត្តយើងនឹងប្រកាន់យកអារម្មណ៍អាក្រក់ ហើយត្រូវឋិតក្រោមអំណាចកម្មចាស់ ដែលវានឹងលេងយើងយ៉ាងចាស់ដៃជាមិនខាន ! ។
ចំណាំ៖ កម្មចាស់ឲ្យផលតាមរលកអារម្មណ៍ដែលចេញពីភវង្គចិត្ត ឧ- ធ្លាប់សម្លាប់គេក្នុងទឹក រលកអារម្មណ៍ចេញពីភវង្គមកឲ្យចិត្តគិតនឹកចង់ទៅលេងទឹកត្រាតែបានស្លាប់ក្នុងទឹកវិញដែរ ទោះជាខ្លួនគេចទៅរស់នៅលើវាលខ្សាច់សាហារាក៏ដោយ។
សតិប្បដ្ឋានបដិបត្តិ គឺជាវិធីហ្វឹកហាត់បង្កើតសតិ ដែលព្រះពុទ្ធបានបង្រៀន សម្រាប់ទប់ទល់ជាមួយអារម្មណ៍មិនល្អនេះឯង ។

783.237 SRY$0.00
Cambodia
Cambodia

Comments