កាល ពី ពេល ថ្មីៗ នេះ មជ្ឈមណ្ឌល ទប់ស្កាត់ ជំងឺ ឆ្លង ក្នុង ខេត្ត Guangdong បាន អំពាវនាវ ឲ្យ ពលរដ្ឋ ក្នុង ខេត្ត មួយ នេះ ចាប់ សត្វ មួយ ប្រភេទ ដែល អាច បង្ក “ជំងឺ អេដស៍ ប្រភេទ ថ្មី”។

សត្វ ល្អិត មាន ឈ្មោះ ថា The Triatomine Bug ប៉ុន្តែ ច្រើន ត្រូវ បាន គេ ស្គាល់ ថា ជា សត្វ ល្អិត ពូកែ ថើប (The Kissing Bug) ដោយ សារ តែ សត្វ ប្រភេទ នេះ ភាគ ច្រើន ខាំ លើ ផ្ទៃ មុខ របស់ មនុស្ស។ សត្វ ល្អិត ផ្ទុក ជាតិ Trypanosoma Cruzi ដែល អាច បង្ក ជំងឺ ម្យ៉ាង ឈ្មោះ ជំងឺ Chagas។ នេះ បើ តាម ការ ចុះ ផ្សាយ របស់ មជ្ឈមណ្ឌល ខាង លើកាលពីម្សិលមិញ។
ក្នុង ដំណាក់ កាល ធ្ងន់ធ្ងរ អ្នក ឆ្លង ជំងឺ Chagas មាន អាការៈ មួយ ចំនួន ដូច ជា ក្ដៅ ខ្លួន ល្ហិតល្ហៃ ឈឺ ខ្លួន ឈឺ ក្បាល និង កន្ទួល ជា ដើម។ ជំងឺ នេះ នឹង បន្ត រាប់ ទសវត្ស ទៅ មុខ ទៀត ហើយ ចុង ក្រោយ វា អាច បណ្ដាល អ្នក ជំងឺ មាន បញ្ហា បេះ ដូង និង បញ្ហា ពោះវៀន តូច។

មូល ហេតុ ដែល នាំ ឲ្យ អ្នក ប្រាជ្ញ មួយ ចំនួន ហៅ ជំងឺ Chagas ថា ជា “ជំងឺ អេដស៍ ប្រភេទ ថ្មី” គឺ ដោយ សារ ជំងឺ ទាំង ពីរ មាន អាយុ យូរអង្វែង ហើយ អាច ឆ្លង តាម ឈាម និង ឆ្លង ពី ម្ដាយ ទៅ ទារក ដូច គ្នា។
កាល ពី ថ្ងៃ ព្រហស្បតិ៍ មុន មជ្ឈមណ្ឌល ទប់ស្កាត់ ជំងឺ ឆ្លង ក្នុង ខេត្ត Guangdong បាន ធ្វើ ការ អំពាវនាវ ឲ្យ ពលរដ្ឋ ក្នុង ខេត្ត ចិន មួយ នេះ ចាប់ សត្វ ល្អិត The Kissing Bug ហើយ រាយការណ៍ មក មជ្ឈមណ្ឌល ជា បន្ទាន់។ នៅ ពេល ដែល មជ្ឈមណ្ឌល អាច បញ្ជាក់ ថា សត្វ ដែល ពលរដ្ឋ យក មក នោះ ពិត ជា The Kissing Bug មែន ពួក គេ នឹង ទទួល បាន រង្វាន់ ជា ទឹក ប្រាក់ ៨ Yuan (១,២ ដុល្លារ សហរដ្ឋអាមេរិក) ក្នុងសត្វល្អិតមួយក្បាល ហើយ បាន ការ ប្រឹក្សា សុខភាព ដោយ ឥត គិត ថ្លៃ។
ការ អំពាវនាវ ខាង លើ បាន ធ្វើ ឲ្យ មាន ការ ភ័យ ខ្លាច ជា ច្រើន ក្នុង ខេត្ត Guangdong។ បើ តាម ការ រាយការណ៍ របស់ កាសែត The Guangdong Daily កាល ពី ម្សិលមិញ បាន ឲ្យ ដឹង ថា មនុស្សជាច្រើនបាន ទូរស័ព្ទ មក មជ្ឈមណ្ឌល ។ មាន ពលរដ្ឋ ម្នាក់ ថែម ទាំង បាន ស្នើ មជ្ឈមណ្ឌល ឲ្យ ចាត់ មនុស្ស ដើម្បី ទៅ ចាប់ សត្វ ល្អិត The Kissing Bug ពី ផ្ទះ យាយ របស់ គេ នៅ Hong Kong។
យ៉ាង នេះ ក្ដី បើ តាម មជ្ឈមណ្ឌល ខាង លើ រហូត មក ទល់ ពេល នេះ មិន ទាន់ មានសេចក្ដី រាយការណ៍ ណា ថា មាន ករណី ជំងឺ Chagas នៅ ខេត្ត Guangdong ឡើយ ហើយ ថែម ទាំង បាន លើក ឡើង ថា ការ អំពាវនាវ ឲ្យ ចាប់ សត្វ ល្អិត The Kissing Bug គឺ ដើម្បី យក សត្វ មក ពិនិត្យ ថា តើ សត្វ នេះ មាន ផ្ទុក វីរុស ឬ អត់ ប៉ុណ្ណោះ៕

Comments