ដោយសារទិដ្ឋិ មានះ តណ្ហានៅមានទើបមានគំនិតជាច្រើនបានកើតឡើង អវិជ្ជានិងឧបាទានប្រកាន់ថាជាគំនិតខ្លួនទើបស្រឡាញ់ស្អប់បានកើតឡើង ស្រឡាញ់នាំឲ្យលោភកើតឡើង ស្អប់នាំឲ្យច្រណែនកើតឡើង អភិសង្ខារគឺការតាក់តែងកម្មដោយអវិជ្ជាតណ្ហាបានកើតឡើង វិបាកកម្មក៏បានកើតឡើងជាហូរហែរ ទីបំផុតត្រូវហត់នឹងដោះស្រាយផង ហត់នឹងតាក់តែងផងមិនមានទីបំផុតហៅថាវដ្តៈឬសង្សារវដ្តនេះឯង។ អ្នកហត់ចង់ចេញត្រូវប្រុងប្រយ័ត្នគំនិត អ្នកមិនទាន់ហត់ចង់នៅគិតអីក៏ចេះតែបាន ចង់នៅចង់ទៅក៏តាមចិត្ត មិនមានអ្វីត្រូវទើសគ្នាឡើយ ។
Comments