ព្រះពុទ្ធសាសនា = ព្រះ + ពុទ្ធ ឬ ពុទ្ធិ + សាសនា
១-ព្រះគឺជាគុណជាតិដ៏ប្រសើរ ជាគុណវិសេសដែលផ្តល់ប្រយោជន៍ដល់មនុស្សឲ្យមានក្តីសុខ ដូចជា ព្រះធរណី ព្រះវាយោ ព្រះអគ្គី ជាដើម ។
២-ពុទ្ធៈឬពុទ្ធិ ប្រែថាវិជ្ជា ចំណេះដឹង បញ្ញាញាណ ការភ្ញាក់រលឹក ការត្រាស់ដឹង។
៣-សាសនា គឺការប្រៀនប្រដៅ ការបង្រៀនឲ្យមានចំណេះដឹងក្នុងការដោះស្រាយបញ្ហាជីវិត ដោះស្រាយបញ្ហាសង្គមនិងដោះស្រាយបញ្ហាពិភពលោក។
ព្រះពុទ្ធសាសនាគឺជាការសិក្សា ការពិសោធន៍ ការអនុវត្តន៍ មិនមែនជាការបង្ខិតបង្ខំអូសទាញឲ្យជឿ មិនមែនជាការបង្គាប់បញ្ជា មិនមែនជាការគោរពបូជាងងឹតងងល់ មិនមែនជាជំនឿគ្មានហេតុផល អ្នកចូលរួមទាំងអស់សុទ្ធតែជាអ្នកពិភាក្សាវែកញែករកហេតុផលមិនមែនជាអ្នកចាំតែគោរពតាមមេដឹកនាំទេ គោរពពុទ្ធសាសនាគឺំំគោរពការសិក្សាដើម្បីទទួលបានការត្រាស់ដឹងច្បាប់ធម្មជាតិ។
Comments