ខ្ញុំអាចបញ្ចេញមតិជំទាស់និងបោះឆ្នោតទំលាក់

ក្នុងពេលឥឡូវនេះខ្ញុំឃើញថាសមាជិកអ្នកប្រើប្រាស់សេរី ពួកគាត់មិនសូវមានការបញ្ចេញមតិជំទាស់ ឫការបោះឆ្នោតទំលាក់លើអត្ថបទមួយណាឡើយ។ ប្រហែលពួកគាត់មួយចំនួនមិនបានដឹងថានៅលើកម្មវិធីរបស់សេរីយើងអាចធ្វើមតិជំទាស់និងបោះឆ្នោតទំលាក់លើអត្ថបទដែលយើងយល់ថាមិនមានតំលៃ ឫមួយក៏បងប្អូនខ្លះបានដឹងដែលតែមិនដឹងថាធ្វើការបោះឆ្នោតទំលាក់នៅត្រង់ណា។ ដូចនេះសូមមើលរូបភាពខាងលើដែលខ្ញុំបានដាក់បង្ហាញ។
ហេតុអ្វីបងប្អូនត្រូវធ្វើមតិជំទាស់ ឫបោះឆ្នោតទំលាក់?
បងប្អូនមានសិទ្ធិក្នុងការធ្វើមតិជំទាស់និងបោះឆ្នោតទំលាក់លើអត្ថបទណាមួយដែលបងប្អូនយល់ថាមិនល្អ ឫអត្ថបទណាដែលបងប្អូនយល់ថាចំណេញរង្វាន់ច្រើនតែមិនសូវមានតម្លៃ ក៏ដូចជាក្នុងការសរសេរអត្ថបទ ដោយប្រើពាក្យសម្តីមិនសមរម្យ មិនមានក្រមសីលធម៌ ឫគណនីណាមួយដែលបងប្អូនសង្ស័យថាជាគណនីក្លែងក្លាយ។

តើធ្វើមតិជំទាស់ ឫបោះឆ្នោតទំលាក់នៅត្រង់ណា?
សូមបងប្អូនរកមើលនៅខាងស្តាំដៃ និងឃើញនូវសញ្ញាទង់ជាតិដូចដែលខ្ញុំបានបង្ហាញនៅក្នុងរូបភាពទីមួយ។ សូមចុចលើសញ្ញាទង់ជាតិ បន្ទាប់មកនិងឃើញការលោតកំរិតចំនួនភាគរយបង្ហាញឲឃើញ សូមចុចអូសកំរិតភាគរយទៅតាមចិត្តដែលបងប្អូនចង់ធ្វើមតិជំទាស់ ឫបោះឆ្នោតទំលាក់ ជាចុងក្រោយសូមចុចពាក្យ **Flag** ក្នុងប្រអប់ខៀវ។
**ការដាក់ទង់ជាតិប្រកាស អាចលុបចោលរង្វាន់ហើយធ្វើឲអត្ថបទនោះមិនសូវមើលឃើញ**៕
Comments