Serey is utilizing Blockchain technology

ទេសភាពស្រុកស្រែ

jame07

https://s9.postimg.cc/bm9ckyy3z/received_188660101952492.jpg ប្រសិនអ្នកបានមកជួបនៅទិដ្ឋភាពបែបនេះពេលព្រឹកនិងធ្វើអោយអ្នកមានអារម្មណ៍ស្រស់ស្រាយបន្ធូរនៅភាពតាងតឹងបានយ៉ាងប្រសើរ។ ខ្ញុំជាអ្នករស់នៅទីក្រុងភ្នំពេញ ខ្ញុំមានបងប្រុសជីដូនមួយម្នាក់ដែលមិត្តស្រីគាត់មានស្រុកកំណើតនៅសៀមរាបកន្ទួតខេត្តតាកែវ។ ពេលដែលខ្ញុំមិនទាន់មានការងារធ្វើ រៀងរាល់ចុងសប្តាហ៌ពួកគាត់តែងតែនាំគ្នាមកលេងនៅស្រុកកំណើតមិត្តស្រីគាត់ យើងតែងនាំគ្នាចេញមកពីព្រឹកព្រលឹមដោយចំណាយពេលជាងមួយម៉ោងកន្លះទើបមកដល់ផ្ទះមិត្តស្រីគាត់នៅតាកែវដោយត្រូវចុះពីថ្នល់ជាតិចូលតាមផ្លូវលំនិងជិះតាមវាលស្រែពណ៌ខៀវស្រងាត់ប៉ះនិងខ្យល់បក់មកវាពិតជាធ្វើអោយយើងមានអារម្មណ៍ល្អមែនទែន។ ខ្ញុំពិតជាចូលចិត្តទេសភាពតាមវាលស្រែនេះណាស់ ធ្វើអោយខ្ញុំនឹកឃើញកាលពីនៅតូចៗខ្ញុំតែងទៅលេងស្រុកកំណើតខាងម្តាយខ្ញុំនៅព្រែកពោធខេត្តកំពង់ចាម ខ្ញុំតែងតែតាមក្មេងៗទៅឃ្វាលគោនៅលើកោះ ព្រោះនៅចំពីមុខផ្ទះមានអូរកាត់តាមដងព្រែកក្មេងៗតែងអោយគោហែលទឹកឆ្លងទៅកោះហើយយើងនាំគ្នាហែលតោងកន្ទុយគោឆ្លងទៅ ពេលមកដល់កោះក៏ប្រលែងគោអោយដើរស៊ីស្មៅនៅក្បែរម្លប់ដើមឈើ រួចហើយនាំគ្នាលេងល្បែងផ្សេងៗតាមទំលាប់ក្មេងៗដូចជាលេងល្ខោនជាដើមទំរាំដល់ពេលថ្ងៃត្រង់ក៏នាំគ្នាដឹកគោមកផ្ទះវិញ។ ពេលមកតាកែវម្តងៗខ្ញុំចូលចិត្តមកអង្គុយលេងតាមវាលស្រែមើលពូមីងអ៊ុំៗគាត់នាំគ្នាដកស្ទូងយ៉ាងសប្បាយរីករាយ ស្រូបយកខ្យល់អាកាសដល់បរិសុទ្ធមិនសូវខ្វល់ពីរឿងធ្វើ បាយទឹកនោះទេ ព្រោះបងនិងមិត្តស្រីគាត់ជាអ្នកចាត់ចែងហើយចឹងមិនបាច់រំខានពេលវេលារបស់ពួកគាត់ទេ ខ្ញុំគិតតែដើរលេងតាមវាលស្រែយ៉ាងរំភើយ។ ល្មមតែដល់ពេលឃ្លានហើយក៏ដើរត្រលប់មកផ្ទះវិញរកបាយទឹកញ៉ាំ។ ដោយដឹងថាខ្ញុំចូលចិត្តញ៉ាំក្តាមលីង ពួកគាត់មិនដែលភ្លេចមុខម្ហូបនេះទេសំរាប់ខ្ញុំ គឺថាពេលមកដល់គាត់តែងប្រើក្មេងៗដើរចាប់ក្តាមតាមវាលស្រែទុកលីងអោយខ្ញំញ៉ាំ​រាល់ដង ចឹងហើយមិនបាច់ឆ្ងល់ទេអោយតែដល់ពេលបាយឃើញមានមុខម្ហូបក្តាមលីង៕
0.000 SRY$0.00
Global
Global

Comments