Serey is utilizing Blockchain technology

ការជួបជុំជជែកគ្នានៅការិយាល័យមួយរបស់សេរី

jame07

http://i64.tinypic.com/vr7tb4.png ការជួបជជែកអំពីការរីកចំរើន និងសមិទ្ធិផលដែលsereyសំរេចបានហួសពីការរំពឹងទុកក្នុងរយៈពេលដ៏ខ្លីកន្លងមក រៀបយុទ្ធសាស្រ្តបន្ត ជជែកអំពីការកសាងសហគមន៍sereyឲ្យកាន់តែធំ កាន់តែលឿន។ Platform ទាំងមូលរបស់serey.ioបានដំណើរការយ៉ាងរលូនដោយមិនមានភាពរអាក់រអួលសូម្បីបន្តិចទោះជាអ្នកប្រើប្រាស់serey.ioបានកើនឡើងកាន់តែច្រើនទៅៗក៏ដោយ។ Serey Decentralize Exchange បានសម្រេច៩៩% ដែលអាចដាក់ចេញឲ្យប្រើប្រាស់នៅខែក្រោយ។ serey chat បានសម្រេចចេញជារូបរាងហើយ ដែលអាចដាក់ចេញឲ្យប្រើប្រាស់បានភ្លាមៗ។ serey blockchain explorer បានបង្កើតរួចរាល់ហើយ ដែលបងប្អូនអាចតាមដានដំណើរការផលិតSRY (serey coin)នៅលើinternet។ App កាបូបSRY (serey coin) សម្រាប់ប្រើប្រាស់តាមទូរស័ព្ទដៃក៏នឹងលេចចេញជារូបរាងឆាប់បំផុតនាពេលខាងមុខ។ នៅមានសមិទ្ធិផលតូចៗជាច្រើនទៀត ដែលមិនបានបរិយាយនៅពេលនេះ ដែលសហគមន៍serey.io សម្រេចបាន។ បងប្អូនដែលមិនទាន់ស្គាល់serey.io សូមចូលទៅកាន់serey.ioដើម្បីសិក្សាបន្ថែម និងចុះឈ្មោះប្រើប្រាស់ដោយFree។ បងប្អូនដែលមិនទាន់ស្គាល់serey.ioច្បាស់ គួរចាប់ផ្តើមចាប់អារម្មណ៍លើserey.io ព្រោះវានឹងក្លាយជាបណ្តាញសង្គមដ៏មានឥទ្ធិពលនៅស្រុកខ្មែរ និងលើឆាកអន្តរជាតិ។
0.000 SRY$0.00
Global
Global

Comments