Serey is utilizing Blockchain technology

តើថ្ងៃទី២៣ និងមានបាតុភូតអ្វីកើតឡើងនៅប្រាសាទអង្គរវត្ត(សៀមរាប)

I

imrasa

អស្ចារ្យណាស់បុព្វបុរសខ្មែរ! ថ្ងៃទី២៣ ខែកញ្ញានេះ ព្រះអាទិត្យនឹងរះទ្បើងចំកណ្តាល កំពូលប្រាសាទអង្គរវត្ត មើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ. ![Screenshot_2018-09-19-23-39-04.png](https://serey.io/imageupload_data/bca9b181062883594790de11b98239835e984856) ព្រឹត្តិការណ៍សមរាត្រីឆ្នាំ២០១៨មកដល់ទៀតហើយ! តាមការសិក្សារបស់អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា សមរាត្រីនារដូវវស្សាឆ្នាំ២០១៨នេះ នឹងត្រូវចំថ្ងៃអាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨។ ជារៀងរាល់ឆ្នាំ សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ សមរាត្រីជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នា។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។ ជាករណីពិសេសនៅអង្គរវត្ត វេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យតែងតែរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ។ ចំពោះសមរាត្រីរដូវវស្សានៅថ្ងៃទី២៣ ខែកញ្ញានេះ ព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាល ដែលយើងអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ (ក្លោងទ្វារធំខាងលិច) ចាប់ម៉ោង៥និង៥០នាទីដល់ម៉ោងប្រហែល៧ព្រឹក។ សង្ឃឹមថា អាកាសធាតុនឹងអំណោយផលសម្រាប់ការផ្តិតយករូបភាពរបស់ថ្ងៃរះជាមួយប្រាសាទអង្គរវត្តដ៏ស្អាតអស្ចារ្យ។ ![Screenshot_2018-09-19-23-42-25.png](https://serey.io/imageupload_data/0fc2db456c036138b6e77a521c4900471488a101) -តើរឿងរ៉ាវនៃការកសាងប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិចក្រោមការយល់ឃើញថា ១. ដោយសារតែជាប់នឹងស្ទឹងដែលស្ថិតនៅខាងកើត ២. ដោយសារតែវាជាប្រាសាទផ្នូរ តំណាងឱ្យសេចក្ដីស្លាប់ ឬក៏មានអាថ៍កំបាំងនៅពីក្រោយទៀត? ☝️ការយល់ឃើញ៖ ដំណើរគោចរនៃផែនដី និង ភាពត្រួតស៊ីគ្នារវាងព្រះអាទិត្យគឺមានការសិក្សាយ៉ាងច្បាស់លាស់បំផុងដោយព្រាហ្មម្នាក់ឈ្មោះ ទិវាករបណ្ឌិត ដែលជាអ្នកគូសប្លង់ និងអ្នកចាត់ការទូទៅក្នុងការកសាងប្រាសាទ ក្រោមព្រះរាជូបត្ថមដោយ ព្រះបាទសូរ្យវរ្ម័នទី ២ ។ គ្រាន់តែស្វែងយល់អំពីឈ្មោះរបស់លោកក៏យើងអាចសន្និដ្ឋានបានថា (ទិវាករ = ព្រះអាទិត្យ) លោកគឺជាបណ្ឌិតមួយរូបដែលមានការសិក្សាជ្រាលជ្រៅ ច្បាស់លាស់រវាង ព្រះអាទិត្យ (អគ្គី) និង ផែនដី (ចក្រវាឡ)។ ដោយឡែក ព្រះអាទិត្យ (ព្រះអគ្គី) គឺជាសក្ការៈវត្តុដែលចំបាច់បំផុតក្នុងសាសនាព្រាហ្មណ៍ក្នុងពិធីកម្មផ្សេងៗ។ ហើយនេះគឺជាហេតុផលដែលព្រះអាទិត្យរះចំពីលើកំពូលប្រាសាទ ២ដង់ក្នុង ១ឆ្នាំ។ ខ្ញុំជាកុលបុត្រខ្មែរមួយរូបនៅតែស្ញប់ស្ញែង និងគោរពកោតសរសើរ សរសើរអស់ពីពោះតែម្តង ថាពិតរកតម្លៃណាមកប្រៀបប្រដូចចំពោះសមិទ្ធិផលពីដូនតាខ្មែរបានទេ។ ដូច្នេះតើរឿងអាថ៌កំបាំងជាច្រើនទៀត ដែលយើងនៅមិនទាន់ដឹងពីភាពអស្ចារ្យរបស់បុព្វបុរសយើងបន្សល់ទុកមក មានអ្វីទៀតទៅហ្ន៎? ៕ ![Screenshot_2018-09-19-23-42-03.png](https://serey.io/imageupload_data/cf75360f83f7dff3cd4e3bc43db3da06ce550291) រូបភាពពី ហ្វេសប៊ុក  «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ សូមបានតែភាពកក់ក្តៅ»៕ -ប្រមូលយកមករៀបរៀង អត្ថបទរួមគ្នាដោយ ស័ង្ហ រ៉ាសា សូមអរគុណ
0.000 SRY$0.00
Global
Global

Comments