Serey is utilizing Blockchain technology

សំណង់ប្រាសាទអង្គវត្ត ធ្វើថ្មីក្នុងសួនកំសាន្តមួយរបស់ប្រទេសចិន

I

imrasa

![Screenshot_2018-09-14-07-13-00.png](https://serey.io/imageupload_data/224eaadfb6856c99ea723a132f3d4ef394afc0cd) ថ្មីៗនេះយោងតាមការបង្ហោះនៅក្នុងហ្វេសប៊ុកផេកសម្តេចតេជោហ៊ុន សែន បានអញ្ជើញទស្សនាពិព័រណ៌វប្បធម៌ចិន អាស៊ាន ដែលស្ថិតក្នុងសួនកម្សាន្ត​ Fantawild Asian Legend ក្នុងទីក្រុង ណាននីង នៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ សំណង់នៅក្នុងសួនកម្សាន្ត​ Fantawild Asian Legend  នេះក៏មានសំណង់មហាប្រាសាទអង្គវត្ត ដែលមានការទាក់ទាញបំផុត គឺការរៀបចំតុបតែងនូវ ក្បូរក្បាច់រចនានូវមហាប្រាសាទអង្គវត្ត របស់ព្រះរាជាណាចក្រកម្ពុជា។ ពោលគឺគោលបំណងនៃការការបង្កើតសួនសួនកម្សាន្ត​ Fantawild Asian Legend នេះ គឺដើម្បីបង្ហាញពីអរិយធម៌​ និងទំនៀបទំលាប់ប្រពៃណីសាសនា របស់បណ្តាប្រទេសក្នុងតំបន់អាស៊ាន​ និងប្រទេសចិន។ ![Screenshot_2018-09-14-07-03-59.png](https://serey.io/imageupload_data/c74b35d30223fe55c38b5bbd4021adb9647758d7) ![Screenshot_2018-09-14-07-12-30.png](https://serey.io/imageupload_data/17833e4357191899e042b29b7a34e0e29989f604) នាយករដ្ឋមន្រ្តីខ្មែរ បានចាត់ទុក នោះគឺជាស្នាដៃសិល្បៈថ្មីមួយទៀត ដែលបង្ហាញឲ្យឃើញពីការចាប់អារម្មណ៍ពីសំណាក់មនុស្ស ជំនាន់ក្រោយ ពិសេសការសិក្សាស្រាវជ្រាវទៅនឹងប្រវត្តិនៃការកសាងអាណាចក្រអង្គរដ៏ល្បីល្បាញ របស់ព្រះរាជាណាចក្រកម្ពុជា។ សូមជំរាបថា សួននេះទើបនឹងកសាងថ្មី បន្ទាប់ពីបញ្ចប់ពិធីសម្ពោធពិព័រណ៌ចិន-អាស៊ាន សួននេះនឹងបើកឲ្យប្រជាជនចិន ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលទស្សនាកំសាន្ត ព្រោះថាទីនេះមានភាពទាក់ទាញ់ខ្លាំងណាស់សម្រាប់ប្រជាជនចិន និងភ្ញៀវទេសចរណ៍អន្តរជាតិ នានា ដែលទៅកំសាន្តប្រទេសចិន ពិសេសតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ីនេះ៕ ![Screenshot_2018-09-14-07-13-27.png](https://serey.io/imageupload_data/91b2136fce0b1499fd36b42275df58332f2d0b04) ប្រភព៖ Samdech Hun Sen, Cambodian Prime Minister
0.000 SRY$0.00
Global
Global

Comments