Serey is utilizing Blockchain technology

រួមគ្នាកែជម្ងឺសង្គមវឹកវរ ដោយរូបមន្ត& វិធីសាស្ត្រខ្លះៗ...

I

imrasa

![Screenshot_2018-09-16-17-29-54.png](https://serey.io/imageupload_data/55bfca99d4af85754975e93fe878a2aa60ac99fa) -មនុស្សល្អ!ទោះជាប្រទេសគ្មានច្បាប់ ក៏នៅតែប្រព្រឹត្តអំពើល្អ -ចំណែកមនុស្សអាក្រក់វិញ ទោះប្រទេសមានច្បាប់ល្អៗ ច្បាប់បង្កើតឡើងច្រើនប៉ុណ្ណាក៏ដោយក៏នៅតែរកវិធីធ្វើអំពើអាក្រក់ខាងតែបាន ។ ភាពមិនប្រាកដនិយម នាំមកនូវផល រញ៉េរញ៉ៃ គ្មានរបៀប គ្មានសណ្តាប់ធ្នាប់ ហើយបើបញ្ហាបែបនេះបានកើតឡើងដដែលៗ ម្តងហើយម្តងទៀត តើអ្នកបានជ្រាបទេ វាកំពុងតែបានបញ្ជាក់អំពីអ្វីខ្លះនៃសង្គម? ខ្ញុំមិនឱ្យកំហុសដល់នរណាម្នាក់ឡើយ គ្រាន់តែចង់ប្រាប់ថា សង្គមនេះជាសង្គមខ្វះគុណធម៌និងខ្វះសីលធម៌ ហើយថែមទាំងជាសង្គមដែលសម្បូរអបាយមុខ សម្បូរគ្រឿងញៀន( ទាំងស្របច្បាប់និងខុសច្បាប់) តែមិនសម្បូរការងារល្អច្រើនទេ។ អំពើចោរកម្ម មានលួចប្លន់ជាដើម ជាករណីសម្បូរ ថែមទាំងកើតជ្រាំដែលទៀតផង ។ អ្នកខ្លះព្រោះតែខ្លួនក្រ ព្រមទាំងខ្វះបញ្ញាផង រួមផ្សំនិងការងារសុចរិតរកបានដោយកម្រផង ហើយល្បែង(ឆ្នោត)ក៏មានសឹងគ្រប់កន្លែងផង ចរាចរណ៍គ្រឿងញៀនក៏រីកសុះសាយផង ភាពខ្វះខាត កម្សត់អត់ឃ្លាន និងចិត្តដែលត្រេកត្រអាលជាមួយសម្ភារនិយមផង រកលុយមិនបាន ជម្រើសគឺមានតែឆក់ ,ប្លន់,លួច ក៏ក្លាយខ្លួនជាចោរតែម្តងទៅ ។ រឿងបែបនេះបាននិងកំពុងតែកើតមានក្នុងសង្គមខ្ញុំ ភាគច្រើនពេលដែលបញ្ហានេះកើតមានម្តងៗ តុលាការមហាជនតែងតែកាត់ក្តី ដោយព្រួតគ្នាវាយបំបែកក្បាល បំបាក់ដៃជើង ចាប់កោរសក់ ឬឈានដល់សម្លាប់ទៀតផងក៏មាន ព្រោះតែភាពលេងជឿជាក់លើអ្នកមានសមត្ថកិច្ច បូករួមនិងអ្នកទាំងអស់នោះជាមនុស្សខ្វះសីលធម៌និងគ្មានគុណធម៌ក្នុងខ្លួនផងដែរ។ សរសេរមកយ៉ាងនេះ មិនមែនមានន័យថា កំពុងអគតិចំពោះបងប្អូនខ្លះ ដែលខ្វះការគ្រប់គ្រងចិត្តនោះទេ យើងទាំងអស់គ្នាក៏ជាជនរួមជាតិ រួមសាសនា យើងគួរតែចេះអត់ធន់ កុំឆាប់ប្រញ៉ាប់សម្រេចចិត្តធ្វើរឿងដែលនាំមកនូវវិប្បិសារី ព្រោះចោរក៏ជាមនុស្សហើយក៏ជាជនជាតិខ្មែរដែរ ។ ជីវិតម្នាក់ៗ សុទ្ធតែមានតម្លៃ ថែមទាំងមានបងប្អូនសាច់ញាតិ ឬមានអ្នកក្នុងបន្ទុកត្រូវមើលថែក៏មាន ម្យ៉ាងទៀតការគិតខុសមួយពេលក៏អាចក្លាយជាចោរ ក៏សឹងមាន។ ![FB_IMG_1537147468401.jpg](https://serey.io/imageupload_data/0f57c5f2c5dcfb848cc974d58656f325557a0964) ជីវិតគ្មានកន្លែងដាក់លក់ដូចរបស់ប្រើប្រាស់ទេ មាសប្រាក់ ទោះជាប្រឹងសន្សំដោយកម្លាំងញើសឈាម រកមកដោយលំបាក ក៏នៅតែធ្វើការរកមកបាន តែបើទៅសម្លាប់ជីវិតគេដោយគិតថា លួចរបស់ ត្រូវសងជីវិត! គិតខុសហើយ បែបនេះជាការយល់ឃដ៏សាហាវ ជាសន្តានយង់ឃ្នងពេកក្រៃណាស់។ មួយបានជាខុស ឯមួយទៀត បែជាខឹង សួរថាតើពីរនិងណាគ្រាន់បើជាង? យើងតាំងខ្លួនថាជាមនុស្សល្អ តាមពិតមនុស្សល្អគេមិនវ៉ៃធ្វើបាប មិនសម្លាប់ជីវិតមនុស្សនោះទេ បើធ្វើយ៉ាងនិងមែនយើងក៏និងក្លាយជាជនល្មើសដែរ ចោរក៏ជាមនុស្សអាក្រក់អ្នកទៅចាប់ដោយប្រើហឹង្សាក៏អាក្រក់ដូចតែគ្នា ឬអាចអាក្រក់ជាងចោរ ព្រោះចោរលួច ប្រាថ្នាតែរបស់ប៉ុណ្ណោះ មិនបានមកប្រាថ្នាជីវិតយើងទេ។_(និយាយពីចោរលួច) ![Screenshot_2018-09-16-14-09-40.png](https://serey.io/imageupload_data/e0a23558825f89009468301624e8fa9b543d4637) ថារឿងចោរ ជារឿងមួយ រឿងគ្រោះថ្នាក់ចរាចរណ៍ ក៏នាំគ្នាកាត់ក្តីភ្លាមៗដែរ ព្រោះហេតុអ្វី? ភាពរញ៉េរញៃនៃទស្សនៈរបស់ខ្មែរយើងមួយចំនួន កំពុងធ្វើការ កាត់ទោសមនុស្សដោយខ្វះយោនិសោមនសិការ ខ្វះអង្គហេតុ ខ្វះតក្កៈវិជ្ជា ខ្វះវិចារៈវិជ្ជាច្រើនណាស់ ។ ដើម្បីខ្មែរមានការផ្លាស់ប្តូរទស្សនៈបែបនោះបាន តោងអាស្រ័យស្មារតី ភ្ញាក់រលឹកឲខ្លាំងបន្តិចទើបបានសម្រេចផ្តាច់ជម្ងឺទាំងអស់នេះ។ ព្រោះជម្ងឺសង្គមបែបនេះវារ៉ាំរ៉ៃមកជាយូរហើយ បើបងប្អូនខ្មែរស្ម័គ្រចិត្តព្យាបាល ខ្ញុំមានរូបមន្តឱសថលាយគ្នានៅរូបវិធីជាយុទ្ធសាស្រ្តដូចតទៅ៖ បញ្ញា ( Wisdom ) + គុណធម៌ ( Virtue ) + សមត្ថភាព ( Ability ) នឹងអាចជួយជំរុញលោកអ្នកឲ្យមានគំនិតត្រូវ និយាយត្រូវ ធ្វើត្រូវ ។ ៙ ដើម្បីអភិវឌ្ឃន៍ខ្លួនអ្នកឲ្យក្លាយជាមនុស្សខ្លឹមរបស់ខ្មែរ នឹងក្លាយជាចលករដមហិមារ គឺអ្នកត្រូវអប់រំខ្លួនឯងឲ្យប្រកបតាមពុទ្ធិ ៣ យ៉ាងនេះជាមុនសិន ៖ ១) បញ្ញា ( Wisdom ) បញ្ញាៈ ប្រែថា កញ្ចក់ទិព្វ កញ្ចក់ជាវត្ថុប្រើប្រាស់ប្រចាំថ្ងៃរបស់នារីៗ បើយើងចង់ដឹងមុខមាត់ស្អាត រឺ មិនស្អាត អ្នកត្រូវយកកញ្ចក់មកមើលដើម្បីបញ្ជាក់ការពិត ។ យ៉ាងណាមិញ បើយើងមើលមនុស្ស ត្រូវយកពុទ្ធិច្បាស់លាស់មកមើល ហើយត្រូវមើលដោយសុភវិនិច្ឆ័យ យុត្តិធម៌ និងសច្ចះធម៌ ។ ២) គុណធម៌ ( Virtue ) គុណធម៌ៈ ប្រែថា សេចក្តីប្រសើរ, ភាពថ្លៃថ្នូរ, ភាតរភាព, នឹងការផ្តល់តម្លៃឲ្យគ្នាទៅវិញទៅមក តាមរយៈសំដី កាយវិការ នឹងចិត្ត ក្នុងនាមជាមនុស្សជាតិ ។ ៣) សមត្ថភាព ( Ability ) សមត្ថភាពៈ ប្រែថា កម្លាំងដែលមាន ចំណេះដឹងជំនាញ, ចំណេះដឹងទូរទៅ, ចំណេះគិត, ចំណេះធ្វើ, នឹងទេពកោសល្យ ទាំងនេះជាឧបករណ៍ជួយជំរុញលោកអ្នកឲ្យសម្រេចគោលដៅរួម ដោយជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ _សង្ខេបរូបមន្តនេះគឺ អ្នក You > ត្រូវបង្កើតៈ បញ្ញា Wisdom > ត្រូវបង្កើតៈ គុណធម៌ Virtue > ត្រូវបង្កើតៈ សមត្ថភាព Ability > ជួយអ្នកឲ្យបានជោគជ័យ To Successful អាចហៅបានថាជាពលរដ្ឋឈានមុខ ។នៅប្រទេសដែលច្រើនដោយប្រជាជនឈានមុខ បើខាងគុណធម៌វិញក៏និងអាចក្លាយជាមេដឹកនាំដ៏ល្អដែរ យ៉ាងហោចក៏ដឹកនាំចិត្តគំនិតរបស់ខ្លួនឲល្អដើម្បីភាពមានរបៀបនិងមានសណ្តាប់ធ្នាប់ដល់សង្គមជាតិដែរ។ 🧘‍♂️ ហើយបើគុណធម៌បានបណ្តុះក្នុងគំនិតមេដឹកនាំ ក៏និងក្លាយជាមេដឹកនាំល្អ ជាប្រមុខរដ្ឋល្អ បង្កេីតបាននៅពលរដ្ឋល្អ មានពលរដ្ឋល្អ ក៏បង្កើតបានជាប្រពន្ធ័ការពារជាតិដ៏រឹងមាំ ។ មានកត្តា ៣ យ៉ាងទៀតក៏សំខាន់ ៖ ១/ ត្រូវចេះស្គាល់ខ្លួនឯង នឹងបរិបទសង្គម ( Self & Social Awareness ) ការត្រួតពិនិត្យតខ្លួនឯង ការគ្រប់គ្រងទង្វេីររបស់ខ្លួន គោលបំណងពិត តម្រូវការ អត្តចរិត ភាពខ្លាំង នឹងភាពខ្សោយរបស់ខ្លួន ។ ពាក្យចាស់ពោលថា " ចេះឯងឲ្យក្រែងចេះគេ " រឺ ភ្នំមួយខ្ពស់ នៅមានភ្នំមួយខ្ពស់ជាងនេះទៅទៀត ។ បញ្ហាសង្គមៈ គឺជាបញ្ហាចិត្ត-វិបត្តិសង្គម វិបត្តិ-សេដ្ឋកិច្ច វិបត្តិ នយោបាយ-វិបត្តិ ទាងអស់នេះទាមទារឲចេះស្វែងរកវិធីីសាស្រ្តដោះស្រាយប្រកបដោយបញ្ញា ។ ២/ គុណធម៌ រឺ ព្រហ្មវិហារធម៌៤ ( The 4 Supreme Virtues ) ប្រែថា ការនាំមកនៅសេចក្តីចំរេីនដល់ខ្លួន នឹងអ្នកដទៃ ។ ធម៌ទាំង៤នោះរួមមាន ៖ ១. មេត្តា Universals Love ប្រែថា ស្រឡាញ់ខ្លួនឯង នឹងអ្នកដទៃ ។ ២. ករុណា Compassion ប្រែថា អាណិតអាសូរសង្រ្គោះខ្លួន នឹងអ្នកដទៃ។ ៣. មុទិតា Sympathetic Joy ប្រែថា សេចក្តីរីករាយនៅភាពអភិវឌ្ឃន៍លេីការរីកចម្រេីនរបស់ខ្លួន នឹងអ្នកដទៃ ។ ៤. ឧបេក្ខា Equanimity ប្រែថា បញ្ញាជាអាជ្ញាកណ្តាល រឺ បង្កេីនចិត្តទោទន់ ទន់ភ្លន់ប្រកបដោយបញ្ញា យុត្តិធម៌ ។ ខ្លឹមធម៌ទាំង៤យ៉ាងនេះ គឺជាគុណធម៌វិសេសរបស់មេដឹកនាំជាតិ ។ ៣/ សមត្ថភាព Ability សំដៅលេីវិជ្ជាជំនាញ គឺជាសមត្ថភាពៈ ១. ចំណេះដឹង > ជាផ្លូវលោក នឹងផ្លូវធម៌ ។២. ទេពកោសល្យ > ជាវិធីសាស្រ្ត វេហាសាស្រ្ត នឹងយុទ្ធសាស្រ្ត ។ ៣. បទពិសោធន៍ > ជា ឆ្លងកាត់ផ្ទាល់ ធ្លាប់អនុវត្តន៍ផ្ទាល់ នឹងការរស់នៅក្នុងបរិបទសង្គមនិមួយៗដោយផ្ទាល់ ។ ✍️ សង្ខេបរូបមន្តនេះគឺ You អ្នក > Make Self & Social Awareness បង្កេីត ការស្គាល់ខ្លួនឯង នឹងសង្គមលោក ។ You អ្នក > Make The 4 Supremes Virtues បង្កេីត គុណធម៌វិសេសទាំង៤ ដែលនាំឲ្យខ្លួន នឹងអ្នកដទៃកេីតវិបុលសុខ ។ You អ្នក > Make Ability គឺបង្កេីតសមត្ថភាពជំនាញឲ្យបានច្បាស់លាស់ ។ You អ្នក > Make Successful នឹងទទួលបាននៅពន្លឺជោគជ័យនាអនាគត សម្រាប់ខ្លួននិងប្រទេសជាតិ ។ [សូមឲមាតុភូមិនៃខ្ញុំ បានប្រកបតែសន្តិភាព និងសម្បូរដោយធនធានមនុស្ស ដែលមានការយល់ដឹងទាំងផ្លូវលោកនិងផ្លូវធម៌ ] សូមអរគុណ _រៀបរៀងដោយខ្ញុំបាទ ស័ង្ហ រ៉ាសា
0.000 SRY$0.00
Global
Global

Comments