Serey is utilizing Blockchain technology

យុវតីខ្មែរ១ក្រុម មានស្នាដៃ ចូលកម្មវិធីពិភពលោក

I

imrasa

ជា​រឿង​ដ៏​រំភើប​ ដែល​សិស្ស​ស្រី​ខ្មែរ វ័យ​ក្មេង​១​ក្រុម ​សមត្ថភាព​ខ្លាំង​មិន​ធម្មតា ​អាច​ផលិត​មនុស្ស​យន្ត ១​ប្រភេទ ចូល​​ប្រកួត​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក។ ស្នាដៃ​មនុស្ស​យន្ត​ដ៏​កម្រ​នេះ ថ្វី​បើ​មិនសូវ​មាន​អ្នក​ដឹង​ក្នុង​ស្រុក​មែន ប៉ុន្តែ​វា​បាន​បំពេញ​លក្ខខណ្ឌ​សំខាន់​ នៃ​កម្មវិធី​អន្តរជាតិ និង​មាន​ការ​ទទួល​ស្គាល់​ជា​សកល។ ![Screenshot_2018-09-13-04-19-15.png](https://serey.io/imageupload_data/9965cea1be8c02a990d42f1eafceaa810318c712) ក្រុម​យុវតី​អះអាង​ថា មាន​ការ​លំបាក​ច្រើន ទម្រាំ​បង្កើត​បាន​ជា​មនុស្ស​យន្ត ដែល​ជា​ឧបករណ៍​សំខាន់​ មាន​មុខងារ​ច្រើន​ ដើម្បី​ជួយ​ដល់​សង្គម និង​ពិភពលោក​ ដែល​យើង​នឹកស្មាន​មិនដល់។ ក្នុង​កិច្ច​សម្ភាស​ជាមួយ Sabay តំណាង​ក្រុម​សិស្ស​ស្រី​ខ្មែរ​ម្នាក់ ដែល​បាន​ផលិត​មនុស្ស​យន្ត បាន​ប្រាប់​ថា កញ្ញា​ឈ្មោះ លី រ៉ាសា បច្ចុប្បន្ន​ជា​សិស្ស​ថ្នាក់​ទី ១០ នៃ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ រាជធានី​ភ្នំពេញ។ រលឹក​ដល់​ការ​ចូលរួម​ប្រកួត​នៅ​បរទេស កញ្ញា លី រ៉ាសា បាន​ប្រាប់​ថា កម្មវិធី​នោះ​ ជា​វេទិកា​ប្រជុំ​សុទ្ធ​តែ​ជើង​ខ្លាំង​ទូទាំង​ពិភពលោក មក​ពី ១៩៣​ប្រទេស មាន​រយៈ​ពេល ៣ថ្ងៃ នៃ​ខែ​សីហា ឆ្នាំ​២០១៨ ក្នុង​ប្រទេស​ម៉ិកស៊ីកូ។ ប្រធាន​បទ ​ចូល​រួម​ កាល​នោះ គឺ​ទាក់ទង​លើ​ថាមពល ដែល​ជា​បញ្ហា​១ របស់​ពិភពលោក។ លី រ៉ាសា បន្ត​ថា​កម្មវិធី​នេះ​រៀបចំ​ និង​ឧបត្ថម្ភ​ដោយ First Global របស់​សហរដ្ឋ​អាមេរិក។ អតីត​បេក្ខជន​រូប​នេះ​បន្ត​ថា អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​រៀបចំ​កម្មវិធី​សរសើរ​ស្នាដៃ​ ​គឺ​មនុស្ស​យន្ត​នេះ ជា​ស្នាដៃ​រួមគ្នា​របស់​ក្មេង​ស្រី ពី​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍។ មនុស្ស​យន្ត​នេះ មាន​ឈ្មោះ​ថា Cambot។ ចំណុច​ពិសេស​នៃ ​Cambot​ គឺ​អាច​ប្រើ​បាន​តាំងពី​ការ​ល្បង​នៅ​​ថ្ងៃទី១ នៃ​ការ​ផ្ដើម​កម្មវិធី ដោយ​គ្មាន​ឧបសគ្គ​រំខាន។ លើស​ពី​នេះ​ វា​មាន​ភាព​សាមញ្ញ ងាយ​ប្រើប្រាស់ រឹងមាំ និង​​​ចំណាយ​ពេល​ផលិត​ខ្លី ប្រមាណ​តែ​៣​សប្ដាហ៍ តែប៉ុណ្ណោះ។ ​សារសំខាន់ នៃ​មនុស្ស​យន្ត គឺ​អាច​ប្រើប្រាស់​ជា​ជំនួយ​ច្រើន​យ៉ាង សម្រាប់​ជួយ​មនុស្ស​ចាស់​ជរា ជន​ពិកា និង​សម្រាប់​អភិវឌ្ឍ​សង្គម​តាម​ផ្នែក​ខុស​ៗ​គ្នា។ ![Screenshot_2018-09-13-04-36-46.png](https://serey.io/imageupload_data/171607ffd2251c89257162b7c54cc061b1837b8b) កញ្ញាលី រ៉ាស៊ី បញ្ជាក់​ថា មុន​ទទួល​សមិទ្ធផល​នេះ​ គឺ​អាស្រ័យ​ដោយ​មាន សមាជិក​សរុប​ចូលរួម មាន​៣​នាក់​ផ្សេង​ទៀត រួម​នឹង​ការ​ផ្ដល់​យោបល់​ពី​អ្នក​គ្រូ​បង្វឹក១​រូប​​ និង​បាន​​ដឹកនាំ​ទៅ​កម្មវិធី​ផង​ដែរ ​។ អ្នកគ្រូ ទេព សូលីកា ជា​គ្រូ​បង្រៀន នៃ​សាលា​ E-2 Stem Education Cambodia បាន​ប្រាប់ Sabay អ្នកគ្រូ​បង្វឹក បាន​រួម​ដំណើរ​ជាមួយ​ក្រុម​របស់ កញ្ញា លី រ៉ាស៊ី ទៅ​កាន់​ប្រទេស​ម៉ិកស៊ីកូ។ គ្រូ​បង្វឹក​រូប​នេះ បាន​ប្រាប់​ថា ថ្វី​បើ​លទ្ធផល កម្ពុជា​មិន​ទទួល​បាន​លេខ​១​ក៏​ពិត​មែន ប៉ុន្តែ​នេះ​ជា​ការ​ចាប់​ផ្ដើម​ដំបូង​ ដែល​ក្រុម​ក្មេង​ស្រី​ខ្មែរ អាច​ធ្វើ​មនុស្ស​យន្ត ជាប់​តាម​លក្ខខណ្ឌ​តម្រូវ​ នៃ​កម្មវិធី​សកល។ នេះជាជា​មោទនភាព ១​សម្រាប់​ក្មេង​ស្រី​កម្ពុជា ​ ដែល​បាន​សហការ​គ្នា​ល្អ ផលិត​ជា​មនុស្ស​យន្ត​ដែល​មាន​រាង​យ៉ាង​សាមញ្ញ តែ​មាន​លក្ខណៈ​ប្រើប្រាស់​ដ៏​ល្អ។ ![Screenshot_2018-09-13-04-40-08.png](https://serey.io/imageupload_data/b72515bed13b8cefe74e4a2201b16101707bb657) ![Screenshot_2018-09-13-04-16-39.png](https://serey.io/imageupload_data/bdb78dd4f55e9d05b000e5b3becc1ffddd2e2587) ប្រភពពី÷ sabay news
0.000 SRY$0.00
Global
Global

Comments