Serey is utilizing Blockchain technology

ស្វែងយល់អំពីរូបមន្ត បង្កើនថាមពលចិត្ត&សម្រេចគោលបំណងក្នុងជីវិត

I

imrasa

🌋ដើម្បីគោលបំណងចិត្តចង់ផ្លាស់ប្តូររបៀបរស់នៅដែលខ្វះការជឿជាក់ របៀបក្នុងការគ្រប់គ្រង នឹងការរស់នៅដោយល្អប្រសើរ អ្នកត្រូវហ្វឹកហ្វឺនផ្លូវចិត្តឲ្យបានរីងមាំ ធ្វើចិត្តឲ្យបានហ្នឹងហ្ន៎ មិនរវើរវាយ មិនរេរាតាមអំណាចបរិយាកាស បែបនោះយើងហៅថា " ថាមពលចិត្ត " ត្រូវអនុវត្តន៍តាមក្បួនរូបវិធី បី យ៉ាងគឺ ៖ ១) ធ្វើចិត្តឲ្យក្លាយជាថាមពលវិជ្ជមាន ( Master Mind ) " ថាមពលចិត្ត " ត្រូវពឹងផ្អែកលើកត្តាៈ ៩ យ៉ាងរួមមាន ៖ ១. ផ្លាស់ប្តូរការគិតអវិជ្ជមាន ទៅគិតរឿងវិជ្ជមាន ២. ត្រូវមានវិន័យខ្លួនឯង ៣. ត្រូវសន្យាចំពោះខ្លួនឯងជារៀងរាល់ថ្ងៃ ៤. ត្រូវរស់នៅជាមួយហេតុ-ផល រាល់ថ្ងៃ ៥. ត្រូវរស់នៅប្រកបដោយផាសុខភាព ៦. ត្រូវមានការអត់ធ្មត់ខ្ពស់បំផុត ៧. ត្រូវមានគោលបំណងច្បាស់លាស់ ៨. ត្រូវមានប្តេជ្ញាចិត្តខ្ពស់ ៩ . ត្រូវចេះប្រើវិធីសាស្រ្តអប់រំចិត្ត ( សមាធិ ) ។ ២) គ្រប់គ្រងពេលវេលា ( Master Time ) អ្នកត្រូវធ្វើ កិច្ចការណាដែលត្រូវ តែឲ្យត្រូវតាមពេលវេលា ( Do the right things right at the right time ) ដើម្បីក្លាយជាអ្នកជំនាញគ្រប់គ្រងពេលវេលានោះ មានកត្តាៈពីរយ៉ាងគឺ ៖ ១. ការកំណត់គោលបំណង ( Set up your clear goals ) ២. អនុវត្តន៍ដោយភាពវៃឆ្លាត ( Smart workers ) ទាំងពីរនេះអាចជួយជំរុញអ្នកបង្កើតផលិតភាព ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ៣) ជំនឿនៃការទំនាក់ទំនង ( Master of Communication ) ដើម្បីក្លាយខ្លួនជាមនុស្សមានជំនាញទំនាក់ទំនង ត្រូវមានកត្តា បី យ៉ាងគឺ ៖ ក. គោលបំណងច្បាស់លាស់ ( Clearly-defined goals ) ខ. សកម្មភាព រឺ អាកប្បកិរិយាវិជ្ជមាន ( Positive attitude ) គ. មានមនុស្សមានជំនាញពិតៗ ( People Skills ); ដែលធ្វើដូចនេះបានតោងអាស្រ័យ បានស្គាល់ចិត្តរបស់ខ្លួនបានយ៉ាងច្បាស់ថា ចិត្តជាអ្វី? 🧘‍♂️ ចិត្តៈ គឺជាស្តេច នាមថាចិត្តរាជ គ្រប់គ្រងនៅក្នុងនគរមួយ ឈ្មោះ " នគរកាយ " អគ្គមហេសី របស់ព្រះបាទចិត្តរាជគឺ " ព្រះនាងអវិជ្ជាទេវី ជាអ្នកបញ្ជា " មន្រ្តី សេនា យោធា គឺ តណ្ហា ១០៨ នឹងកិលេស ១៥០០ ដូច្នេះរឿងដែលត្រូវ គឺអ្នកត្រូវសម្លាប់ចោលទៅនៅព្រះនាង អវិជ្ជាទេវី ទើបនគរកាយយើងគង់វង្សទៅបានដោយស្ថេរភាព និងពង្រីកសក្តានុពលតទៅទៀតបាន ! ។ 🏹 កិច្ចជាដំបូងសូមរំលឹកអំពីចិត្ត ចិត្តគឺបានដល់គំនិត៖️‍ គំនិត + ជំនឿ = ទំនុកចិត្ត រឺ ជំនឿទុកចិត្ត ខ្ញុំពិបាកក្នុងការឲ្យនិយមន័យឲ្យចំណាស់ ។ តែមានទស្សនៈមួយរបស់លោក អាប្រាហាំ លីនខុន( Abraham Lincoln ) អតីតប្រធានាធិបតីសហរដ្ឋអាមេរិក គាត់បាននិយាយថាៈ " អ្នកត្រូវប្រាកដក្នុងចិត្តថា នៅពេលដែលអ្នកដេីរលេីវិថីដ៏ត្រឹមត្រូវហេីយ អ្នកត្រូវឈរឲ្យរិតតែរឹងមាំ មិនត្រូវទ្រេតទ្រោតឡេីយ " ។ ម្យ៉ាងវិញទៀត លោក សូក្រាត ក៏បាននិយាយថាៈ " ជោគជ័យ គឺត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់ " = Need to Know Yourself . ការស្គាល់ខ្លួនឯង ត្រូវផ្តល់ភាពជំនឿទុកចិត្តលើខ្លួនឯង ។ លោក ជេមស៍ ឌៀន គាត់និយាយថា " ភាពជឿជាក់ នឹងការទុកចិត្ត គឺជាជញ្ជាំងមហាកំផែងដ៏រឹងមាំនៅអមសងខាង " នោះមិនមែនមានន័យថា អ្នកធ្វេីខ្លួនឯងឲ្យក្លាយជាមនុស្សចចេសរឹងរូស នឹងអស្មិមានៈឡេីយ ។ ភាពជឿជាក់ដែលជាមហាកំផែងដ៍រឹងបុឹងរបស់អ្នក ត្រូវប្រកបព្រមជាមួយហេតុ-ផល ច្បាស់លាស់ ទើបថាមពលចិត្តកើតឡើងហើយកាន់តែមានគុណភាពទ្វេរដងឲស្របតាមគោលដៅនៃផែនការខាងដើម ឬបំណងខាងដើមដែលយើងប្រាថ្នាជាក់ប្រាកដ។ _សង្ខេបរូបមន្តនេះគឺ៖ ១/ អ្នក You Make > Master Your Mind . ការបង្កើនអានុភាព "ថាមពលចិត្ត" ឲ្យដល់កំរិតកំពូល ពោលគឺចិត្តមិនចេះញ៉ាបញ័រ ។ ២/ អ្នក You Make > Master Your Time . ចេះគ្រប់គ្រង នឹងក្តោបក្តាប់ពេលវេលា ឲត្រឹមត្រូវ ។ ៣/ អ្នកYou Make > Master Your Communication. បង្កើតភាពអស្ចារ្យ ក្នុងការរាប់អាន នឹងការទំនាក់ទំនងរួមអាជីព ។ បន្ទាប់មក After អ្នក You នឹងទទួលបាននៅ > Successful. ពោលគឺភាពសម្រេចបាននូវផែនការជាយុត្តិសាស្ត្រស្នូលដ៏អស្ចារ្យ មិនថា ការរស់នៅក្នុងក្រុមគ្រួសារ មិត្តភ័ក្តិ កន្លែងការងារ មុខជំនួញសេដ្ឋកិច្ច នយោបាយនោះឡើយ ខ្លាំងទៅបានតោងតែចេញពីរូបមន្តទាំងបីនិងផងដែរ ៕ ![Fo 1 (58) copy.jpg](https://serey.io/imageupload_data/3fc5664a153d7b7458179ec0970891b446ce8ae5) [[រូបខ្ញុំបាទក៏ជាសិក្ខបុគ្គលផងដែរ គឺនៅតែសិក្សាស្វែងយល់ ពីភាពប្រសើររបស់ជីវិតជាគន្លិះៗបន្តទៀត ដែលខ្ញុំសរសេរនៅទីនេះ ទី១.ដើម្បីចែករំលែកចំណេះដឹង ទី២.ដើម្បីជាលិខិតសម្រាប់ខ្លួនឯង]] សូមអរគុណ ថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ដោយស័ង្ហ រ៉ាសា
0.000 SRY$0.00
Global
Global

Comments