Serey is utilizing Blockchain technology

យើងគប្បីប្រតិបត្តិខ្លួនបែបណា ក្រោយមរណៈភាពរបស់លោកវេជ្ជបណ្ឌិត Beat Richner.

I

imrasa

បើលះបង់ដើម្បីជាតិគេហៅថា​ វីរបុរសជាតិ​ បើលះបង់ដើម្បីពិភពលោកគេហៅថា វីរបុរសពិភពលោក​ ហើយបើលះបង់ដើម្បីសត្វលោកទាំងអស់វិញគេហៅថា​ ព្រះពុទ្ធ ! ចុះបើលះបង់ប្រហែលលោកវេជ្ជបណ្ឌិតវិញ ...? ![2 038 copy copy.jpg](https://serey.io/imageupload_data/774fe04b5ce01bbeed623422b03682141b17ef29) គួរឲតម្លៃគាត់ថាជាអ្វីដែរ..? ឲបែបណាក៏ស្រេចតាមការយល់ឃើញរៀងៗខ្លួនចុះ បើយើងយកពាក្យថា លះបង់ មកគិត ត្រឹមគំនិតដែលសាមញ្ញជនទូទៅឲនិយមន័យ មានន័យថាមានបុគ្គលណាម្នាក់បានធ្វើអ្វីៗទាំងអស់ដើម្បីអ្នកដ៏ទៃដោយមិនទាមទារសំណងមកវិញ ធ្វើដោយពេញចិត្ត ធ្វើដោយសេចក្តីបរិសុទ្ធ យល់បានយ៉ាងនេះក៏ត្រូវដែរ តែឲស៊ីជម្រៅជាងនិងទៀត គឺត្រូវយល់ដល់បេះដូងអ្នកលះបង់ផង បើគាត់ធ្វើដើម្បីឲជាតិយើងបានសុខ យើងក៏ត្រូវធ្វើដើម្បីជាតិយើងឲកាន់តែបានសុខផងដែរទៅ ! ចាំបាច់អីការលះបង់នោះ បែជាដាក់បន្ទុកតែលើរូបគាត់ ។ ពិភពលោកត្រូវការសន្តិភាព យើងដេកចាំវិរៈបុរសហោះពីលើមេឃ មកធ្វើសន្តិភាពឲយើង ដោយយើងមិនបានធ្វើអ្វីសោះឬ? អ្នកដែលលះបង់ ក៏ប្រាថ្នាឲយើងជាអ្នកចេះលះបង់ដែរ ព្រោះតែគាត់បានយល់ បានដឹងយ៉ាងជាក់ច្បាស់ពីគុណតម្លៃនៃក្តីល្អ។ ដូចជាព្រះសម្មាសម្ពុទ្ធ ទ្រង់អស់កិលេស រួចចាកទុក្ខទាំងពួង តែអ្វីដែលជាបំណង គឺទ្រង់ក៏ចង់ឲសត្វលោកទាំងអស់ អស់កិលេស និងរួចចាកទុក្ខដូចទ្រង់ដែរ។ ព្រះគ្រឹះក៏មិនខុសគ្នាដែរ បើទោះជាទ្រឹស្តីទ្រង់មិនឈរលើហេតុផល ដែលយើងខ្លះមិនអាចទទួលយល់បាន ក៏មកតែពីយើងមិនជ្រួតជ្រាបពីបេះដូងទ្រង់ តែក្តីសង្ឃឹមរបស់ព្រះយេស៊ូ គឺចង់ឲគ្រប់មនុស្សសត្វឡើងឋានសួគ៌ដូចៗគ្នា ។ ដូចនេះ ទន្ទឹមគ្នានិងយើងសោកស្តាយការស្លាប់បាត់បង់ជីវិតរបស់លោកវេជ្ជបណ្ឌិតដែលជាស្ថាបនិកមន្ទីពេទ្យគន្ធបុប្ផា បានសង្គ្រោះជីវិតក្មេងៗរាប់លាននាក់នោះ យើងត្រូវនាំគ្នាធ្វើនូវអំពើល្អនិង រក្សាអំពើសប្បុរសកុំឲបាត់បង់ ដោយយកក្តីល្អមកដាក់ក្នុងខ្លួន ហើយបញ្ចេញក្តីល្អនោះ ឲសុះសាយទៅក្នុងសង្គមវិញ ទុកជាការតបនូវឧបការៈដែលគាត់បានពលីអស់ជិតពេញ១ជីវិតរបស់គាត់សម្រាប់ប្រទេស និងជនជាតិយើង។ មិនទាន់គ្រប់គ្រាន់ទេ ត្រឹមការកាន់មរណៈទុក្ខ ត្រឹមដាក់រូបភាពគាត់លើប្រូហ្វាល់ហ្វេសប៊ុករបស់ខ្លួន ត្រឹមបញ្ចេញមតិសោកស្តាយ តាមរយៈបណ្តាញសង្គម តាមរលកវិទ្យុ&ទូរទស្សន៍ ជាដើមនោះ ដែលសំខាន់គឺ ក្តីល្អ កុំឲមានតែក្នុងខ្លួនគាត់ សូមឲក្តីល្អដែលជាសប្បុរសធម៌នោះ មកស្ថិតក្នុងបេះដូងយើងផង ។![FB_IMG_1536592819902.jpg](https://serey.io/imageupload_data/e9b97156eabedb2afbda14fb77adbb951305ec52) -ចេះបរិច្ចាគហើយឬនៅ ?ដូច្នេះបើគោរពស្រលាញ់គាត់ ត្រូវចេះបរិច្ចាគដូចគាត់។ -ស៊ូទ្រាំភាពលំបាកបានឬទេ? បើគោរពស្រលាញ់គាត់ ត្រូវចេះតស៊ូដូចគាត់ ។(គាត់ស្ម័គ្រចិត្តមកស្រុកខ្មែរទាំងកំពុងវឹកវរនិងសង្គ្រាមផ្ទៃក្នុង)។ -ចេះស្រលាញ់ជីវិតគេ ដូចស្រលាញ់ជីវិតខ្លួនឬនៅ? បើគោរពស្រលាញ់គាត់ ត្រូវចេះស្រលាញ់ជីវិតមនុស្ស ដូចគាត់ដែរ។ -ចេះអណិតកូនអ្នកដ៏ទៃ ដូចកូនខ្លួនឯងហើយនៅ? បើគោរពស្រលាញ់គាត់ ចូរទុកជីវិតកូនអ្នកដ៏ទៃឲដូចជាកូនរបស់យើងដូចគ្នាដែរ។ ![FB_IMG_1536592827896.jpg](https://serey.io/imageupload_data/4c7e9873a2ec2284518ab90cc64c946df081121e) ទាំងអស់នេះ បើអ្នកពិតជាគោរព ,ស្រលាញ់ ,អាណិតនិងសោកស្តាយរូបគាត់មែន ចូរធ្វើអំពើដូចដែលរៀបរាប់មកនេះ ធ្វើជំនួសគាត់ នោះព្រលឹងគាត់ក៏និងទៅកាន់សុគតិភព ដោយស្ងប់ចិត្តដែរ។¤●○°•♡♡♡♡♡♡♡ ![FB_IMG_1536592535282.jpg](https://serey.io/imageupload_data/800e6121ab098b765a862a7ef2b0fad4596c4409) ជាធម្មតានៃសង្ខារធម៌ មានការកើត ចាស់ ឈឺ ស្លាប់ ជាក្រឹត្យក្រមធម្មជាតិដែលគ្មាននរណាអាចគេចផុតបានឡើយ តែអ្វីដែលជាគោលដៅរបស់គាត់គឺចង់ឃើញជីវិតមួយ ពេលដែលរស់នៅ ត្រូវរស់ប្រកបដោយសុខភាពល្អ ព្រោះបើសុខភាពរាងកាយល្អ សុខភាពផ្លូវចិត្តក៏ល្អ សុខភាពផ្លូវចិត្តបានល្អ ក៏រមែងរស់នៅដោយស្រស់ស្រាយ ជាមនុស្សសប្បាយ រីករាយ ពេលសប្បាយរីករាយហើយ ក៏និងផ្ដល់​ក្ដី​ស្រឡាញ់​ដល់​ខ្លួន​ឯង ផ្តល់ក្តីស្រលាញ់ដល់គ្រួសារ​ ហើយនិងផ្ដល់​សេចក្ដី​ស្រឡាញ់​ដល់​មនុស្ស​សត្វ​ទាំង​ឡាយ​។ពេលមនុស្សមានសេចក្តីស្រលាញ់ ក៏រមែងស្គាល់តួនាទីខ្លួនឯង ថែមទាំងចេះអាណិតអាសូរ ចេះយោគយល់ ចេះអធ្យាស្រ័យ ទីបំផុតក៏បង្កើតបានជាសន្តិភាពលើពិភពលោក ជាពិសេសប្រជាជនខ្មែរដែលកំពុងត្រូវការយ៉ាងខ្លាំងចំពោះពាក្យថា សន្តិភាព។ លោកវេជ្ជបណ្ឌិតមិនមែនជាជនជាតិខ្មែរ តែបានធ្វើប្រយោជន៍យ៉ាងធំធេង មកដល់ជនជាតិខ្មែរ ទាំងដែលខ្មែរខ្លះមិនបានជួយ ថែមទាំងកំពុងប៊ឺតជញ្ជក់ កម្លាំងញើសឈាម កេងប្រវ័ញ្ច លួចឆក់ប្លន់កាប់សម្លាប់ បំផ្លាញធនធានធម្មជាតិ ព្រៃ រ៉ែរបស់ប្រទេស ជួញដូរមនុស្ស ជួញដូរគ្រឿងញៀន បំពុលសុខភាពកូនខ្មែរ ដែលជាទំពាំងដ៏កំសត់ នៅលើភូមិសាស្ត្រដ៏សែនវេទនាមួយនេះ។ ស្រាប់តែឥលូវទេព្តា ដែលមកប្រោសកូនខ្មែរត្រូវបានលាចាកលោកនេះទៅហើយ ដូច្នេះខ្មែរគួរតែដល់ពេលជួយខ្លួនឯងវិញម្តង មិនគប្បីធ្វើខ្លួនដូចជាននោង ត្រឡាចដែលចាំតែលូតលាស់រស់បានអាស្រ័យនៅនិងទ្រើងនោះទេ។ គួរចេះពឹងលើសមត្ថភាពរបស់ខ្លួន ជាប្រទេសឯករាជមួយនិងគេ ធំធាត់គ្រាន់បើដែរហើយ។ អ្វីដែលយើងគួរនាំគ្នាធ្វើ គឺផ្តើមពីខ្មែរម្នាក់ឡើងទៅត្រូវចេះស្រលាញ់អំពើល្អ ចេះបរិច្ចាគថវិការ ដើម្បីទំនុកបម្រុងមន្ទីពេទ្យដែលជាទីពឹងរបស់ក្មេងខ្មែរទៅអនាគតយូរអង្វែង ក៏ដូចជាការបន្តឆន្ទៈរបស់លោកវេជ្ជបណ្ឌិតឲស្ថិតនៅជាដ៏រាប ទោះមច្ចុរាជបានឆក់យកជីវិត តែក្តីប្រាថ្នារបស់គាត់នៅជាមួយកូនខ្មែរជារៀងរហូត៕... ![FB_IMG_1536592799932.jpg](https://serey.io/imageupload_data/c43899f098dba3a565ae9757274bf4b24c44ca34) ![FB_IMG_1536592569904.jpg](https://serey.io/imageupload_data/aceace98b229a8099fd7b44fe7683bf05e552fb2) ផលបុណ្យដែលខ្ញុំបានសាងទាំងអម្បាលមាណ សូមជាបុញ្ញនិធិ បុញ្ញរិទ្ធឥទ្ធពលកុសលចេតនា ញ៉ាំងអត្ថភាពលោកវេជ្ជបណ្ឌិតដាក់តំកើង ឡើងដល់ទីឋានបរមសុខ កុំបីប្រែក្លាយជាបការៈដ៏ទៃឡើយ... ------------------..............---------------- ខ្ញុំព្រះករុណា,ខ្ញុំបាទ ស័ង្ហ រ៉ាសា សូមទានខន្តី សូមអភយទោស រាល់កំហុសឆ្គងដោយប្រការណានិមួយ. បាត់ដំបងថ្ងៃទី ១០.០៩. ២០១៨
0.000 SRY$0.00
Global
Global

Comments