គ្រោះថ្នាក់ដល់ជីវិត អ្នកមានជំងឺ ៤មុខ ហាមកោសខ្យល់ជាដាច់ខាត
ការកោសខ្យល់ គឺជាវិធីបែបប្រពៃណីបុរាណមួយប្រភេទ ដែលប្រជាជននៅតាមជនបទចូលចិត្តប្រើប្រាស់ ពេលដែលពួកគេមានអាការមិនស្រួលខ្លួន ដូចជាខ្យល់គរ ផ្ដាសាយ ឈឺក្បាល និងចុកចាប់ផ្សេងៗ ជាដើម។ ប្រជាជនខ្មែរយើងភាគច្រើនយល់ថាពួកគេមានអារម្មណ៍ធូរស្រាលក្រោយកោសខ្យល់ដោយពុំចាំបាច់ប្រើថ្នាំពេទ្យ។ ចំពោះអ្នកខ្លះទៀតយល់ថាការកោសខ្យល់នេះជាវិធីដែលងាយស្រួលនិងមិនចាំបាច់ចំណាយលុយច្រើន ដូចថ្នាំពេទ្យ។ ប៉ុន្តែការកោសខ្យល់គ្រោះថ្នាក់ខ្លាំង ចំពោះមនុស្សវ័យកណ្ដាលឬមនុស្សចាស់ដែលមានជំងឺ លើសឈាម លើសជាតិខ្លាញ់ និងទឹកនោមផ្អែម។
![Screenshot_2018-09-16-07-31-30.png](https://serey.io/imageupload_data/722daacd71b1a0a98e05a3abc44c58fc35272840)
យោងតាមការសម្ភាសន៍របស់ កញ្ញា ជាមួយវេជ្ជបណ្ឌិត ផ្នែកទូទៅ លី ឬទ្ធីគុណ បានពន្យល់ពីផលប៉ះពាល់នៃការកោសខ្យល់ដូចនេះថា ការកោសខ្យល់គឺងាយស្រួលហើយអាចធ្វើគ្រប់ពេល ហើយអ្នកជំងឺមានអារម្មណ៍ធូរស្រាលពីការឈឺចុកចាប់ គឺដោយសារតែជាតិសាលីស៊ីឡាត ដែលមានក្នុងប្រេងកូឡា ឬប្រេងខ្យល់ដែលវាអាចជួយបន្ថយអាការឈឺចុកចាប់។ប៉ុន្តែការកោសខ្យល់បណ្ដាលឲ្យបែក ឬដាច់សរសៃឈាមតូចៗក្រោមស្បែក ត្រង់កន្លែងដែលបានកោសនោះ ដែលយើងហៅថាស្នាមកោសខ្យល់។ ចំពោះអ្នកមានជំងឺលើសឈាម នៅពេលកោសខ្យល់
យើងប្រើកម្លាំងដៃសង្កត់កោស ប្រៀបដូចជាច្របាច់សរសៃឈាមដែលបណ្ដាលឲ្យសម្ពាធឈាមឡើងខ្ពស់ ជាមួយនឹងរំញោចនៃភាពឈឺចាប់ពីការកោស ទាំងពីរយ៉ាងនេះធ្វើឲ្យឈាមបុកខ្លាំងដែល ធ្វើឲ្យអ្នកជំងឺដាច់សរសៃឈាមស្លាប់។ចំពោះអ្នកលើសជាតិខ្លាញ់ វិញគឺគ្រោះថ្នាក់ដោយសារ សរសៃឈាមរបស់គាត់ បានត្បៀតជាមួយខ្លាញ់រួចទៅហើយ ដូច្នេះនៅពេលកោសវាបណ្ដាលឲ្យដាច់សរសៃឈាម ធ្វើឲ្យមានកំណកឈាមតូចៗ ហើយកំណកឈាមនោះបានហូរតាមសរសៃឈាមដងខ្លួនទៅស្ទះខួក្បាល, បេះដូង, សួត, ជាកន្លែងដែលមានសរសៃតូចៗដែលបណ្ដាលឲ្យស្ទះសរសៃឈាមស្លាប់។ លោកវេជ្ជបណ្ឌិត បន្ថែមថា “អ្នកមានជំងឺទឹកនោមផ្អែមក៏មិនគួរកោសដែរ ព្រោះអ្នកជំងឺទឹកនោមផ្អែមតែងមានអាការលើសឈាម និងលើសជាតិខ្លាញ់នេះឯង”។
![Screenshot_2018-09-16-07-32-27.png](https://serey.io/imageupload_data/6b1c071df44dd8128fc1cae14937be39331bfb7c)
លើសពីនេះទៅទៀត ការកោសខ្យល់បណ្ដាលឲ្យបែក ឬដាច់សរសៃឈាមតូចៗក្រោមស្បែក ត្រង់កន្លែងដែលបានកោសនោះ ដែលយើងហៅថាស្នាមកោសខ្យល់។ ចំពោះអ្នកមានជំងឺលើសឈាម នៅពេលកោសខ្យល់ យើងប្រើកម្លាំងដៃសង្កត់កោស ប្រៀបដូចជាច្របាច់សរសៃឈាមដែលបណ្ដាលឲ្យសម្ពាធឈាមឡើងខ្ពស់ ជាមួយនឹងរំញោចនៃភាពឈឺចាប់ពីការកោស ទាំងពីរយ៉ាងនេះធ្វើឲ្យឈាមបុកខ្លាំងដែល ធ្វើឲ្យអ្នកជំងឺដាច់សរសៃឈាមស្លាប់។ចំពោះអ្នកលើសជាតិខ្លាញ់ វិញគឺគ្រោះថ្នាក់ដោយសារ សរសៃឈាមរបស់គាត់ បានត្បៀតជាមួយខ្លាញ់រួចទៅហើយ ដូច្នេះនៅពេលកោសវាបណ្ដាលឲ្យដាច់សរសៃឈាម ធ្វើឲ្យមានកំណកឈាមតូចៗ ហើយកំណកឈាមនោះបានហូរតាមសរសៃឈាមដងខ្លួនទៅស្ទះខួក្បាល, បេះដូង, សួត, ជាកន្លែងដែលមានសរសៃតូចៗដែលបណ្ដាលឲ្យស្ទះសរសៃឈាមស្លាប់។ លោកវេជ្ជបណ្ឌិត បន្ថែមថា “អ្នកមានជំងឺទឹកនោមផ្អែមក៏មិនគួរកោសដែរ ព្រោះអ្នកជំងឺទឹកនោមផ្អែមតែងមានអាការលើសឈាម និងលើសជាតិខ្លាញ់នេះឯង”។
![Screenshot_2018-09-16-07-32-03.png](https://serey.io/imageupload_data/7a07aa845b0ab474c56f8128af755d1d096ce75d)
អត្ថបទនេះមានប្រយោជន៍ណាស់ បើទោះកែទម្លាប់ប្រជាជនខ្មែរមិនបាន ក៏គង់បង្ហាញពីចំណុចគ្រោះថ្នាក់ដែលយើងគួរតែយល់ដឹង ។
ប្រភព÷Kamsantoday
Comments