Serey is utilizing Blockchain technology

អន្តរជាតិ​ ចិន​ និងអឺរ៉ុប​ គួរ​បង្កើនទំនុកចិត្តឲគ្នារឿងសហពាណិជ្ជ...

I

imrasa

អន្តរជាតិ​ ចិន​ និងអឺរ៉ុប​ គួរ​បង្កើនការទុកចិត្ដគ្នា​ រួមគ្នាការពារប្រព័ន្ធ ពាណិជ្ជកម្ម ពហុភាគី សកលលោក ![665.jpg](https://serey.io/imageupload_data/6541e844b24ead7b423d2a2e29d8d86ad74bc00e) ប៉េកាំង៖​ នៅចំពេល ដែលភាពតានតឹង កាន់តែខ្លាំងឡើង នៃសង្គ្រាមពាណិជ្ជកម្ម នៅទូទាំង ពិភពលោក​ អ្នកសិក្សាឈានមុខ ១០០នាក់ មកពីប្រទេសចិន​ និងអឺរ៉ុប​ បានប្រមូលផ្តុំគ្នា នៅ ទីស្នាក់ការកណ្តាល នៃក្រុមអ្នកជំនាញការបែលហ្ស៊ិក Bruegel ដោយអំពាវនាវ ឱ្យចិន​ និង អឺរ៉ុប​ កាត់បន្ថយការយល់ច្រឡំ តាមរយៈការពិភាក្សា ប្រកបដោយភាពបើកចំហ​ និងយុត្តិធម៌ នៅគ្រប់កម្រិតទាំងអស់។ លោក Herman Van Rompuy អតីតប្រធាន ក្រុមប្រឹក្សាអឺរ៉ុប​ និងជានាយករដ្ឋមន្រ្តី នៃប្រទេស ប៊ែលហ្សិកបានថ្លែងថា​ “យើងទាំងអស់គ្នាសុទ្ធ តែនៅលើទូកតែមួយ​ ជម្លោះពាណិជ្ជកម្ម ត្រូវដោះស្រាយដោយសន្តិវិធី”។ លោកបញ្ជាក់ថា “គ្មានជីវិត​ គ្មានការសម្របសម្រួល​ សូម្បីតែគ្រប់ប្រព័ន្ធនយោបាយ ក៏ដោយ​ ក៏សហភាព​ គឺមានច្រើនជាងអ្នកដទៃទៀត​ ដែលជាឧទាហរណ៍ នៃការបន្តការសន្ទនា រវាងរដ្ឋជាសមាជិកចំនួន ២៨ប្រទេស”៕ ![666.jpg](https://serey.io/imageupload_data/af7c9fee7b86e8e18ee7c1f833e315b1c264798f) ដោយ​ ឈូក​ បូរ៉ា  ប្រភព៖ DAP NEWS គេហៈទំព័រដើមអំពិល
0.000 SRY$0.00
Global
Global

Comments