Serey is utilizing Blockchain technology

បណ្តាំល្អៗ ជាមរតកយ៉ាងពិសេសសម្រាប់កូន !

I

imrasa

![Sang rasa 44356.jpg](https://serey.io/imageupload_data/f201d82288d21fd094114ef4c5ef5466955fdd0f) កូនសំលាញ់ ឥឡូវនេះកូនធំល្មមដឹងក្តីហើយ ពោលគឺកូនអាចស្តាប់ដឹងនូវអ្វីដែលម៉ែពុកនិយាយ កូនត្រូវជាក្មេងល្អ ស្តាប់បង្គាប់ម៉ែឪណា !..កុំលេងដីក្រែងកើតមេរោគ ហើយត្រូវចេះសម្អាតខ្លួនអោយស្អាត បើកូនស្មោកគ្រោក ថ្ងៃណាមួយរោគនឹងយាយីបៀតបៀនរាងកាយកូនមិនខាន។ សុខភាពល្អ រាងកាយមាំមួន ធ្វើឲ្យខួរក្បាលថ្លាល្អ គិតអ្វីក៏ងាយឃើញ រៀនអ្វីក៏ឆាប់ចាំ ធ្វើអ្វីក៏ប្រាកដប្រជា ងាយនឹងសម្រេចដល់គោលដៅ។ កុំទម្លាប់លេងឈ្លោះគ្នា ឈ្លោះគ្នាជាទម្លាប់មិនល្អ បើកូនវាយគេគេនឹងវាយកូនវិញ ចូរកូនមានការអត់ធន់ បើមានអ្នកណាធ្វើអោយកូនខឹងកុំបណ្តោយតាមកំហឹង កំហឹងនាំអោយកូនមានកំហុស។ កូនកុំទម្លាប់ ជេរប្រមាថមិត្តភ័ក្តិ ឬនរណាៗក៏ដោយ​ កុំហៅគេអា ឯង មី ដាច់សាច់ ឬជេរប្រទេចដល់ម្រាយម្តាយឳពុកគេ។ កូនត្រូវចេះគោរពអ្នកដទៃ ជាមិត្ត ជាបង ជាប្អូនឬជាចាស់ទុំព្រឹទ្ធាចារ្យ ត្រូវឱនលំទោនដោយពាក្យពីរោះ និងលើកដៃសំពះជម្រាបសួរឬជម្រាបលា។ កូនត្រូវរៀនចំណុចល្អៗដែលមនុស្សចាស់ធ្វើឲ្យកូនមើល ដូចជា ញាំ គេង ដើរ ឈរ អង្គុយ ញញឹម សុទ្ធតែត្រូវការរៀន រៀនយកទៅប្រើក្នុងសង្គម ព្រោះឥរិយាបថទាំងអស់នេះ បើកូនប្រើមិនបានល្អ អាចទៅបំពានមនុស្សដែលនៅជុំវិញខ្លួនកូន ហើយលទ្ធផល គឺធ្វើអោយអ្នកដទៃមិនសប្បាយចិត្ត កើតទៅជាសត្រូវ នឹងគ្នាដោយមិនដឹងខ្លួន។ ពុកម៉ែមិនមានមរតកអោយកូនច្រើនទេ មានតែអាវយវៈដៃជើង មុខមាត់ ជាពិសេសគឺចិត្តគំនិតប្រកបដោយសុភវិនិច្ឆ័យ អាក្រក់ល្អ ស ខ្មៅ ចូរកូនរក្សាឲល្អចុះ ព្រោះវាជាទីពឹងសំរាប់កូនទៅថ្ងៃអនាគតបានយ៉ាងប្រសើរ ។ ![rasa 9674.jpg](https://serey.io/imageupload_data/b8e92eb8f5b6e389196b3cfbf993f39c7a0f0c22) អំណិះតទៅ ឪពុកម្តាយកាន់តែចាស់ ប្រាកដណាស់ ច្បាស់ជាព្រាត់ឃាត់មិនបាន កូនត្រូវតស៊ូពុះពារកុំបីខាន នាំក្តីសុខសាន្ត ជូនជាតិយើង ។ កើតមកជាមនុស្ស ត្រូវមើលធ្លាយធ្លុះ ពុះជ្រៀកល្អន់ល្អិត គិតល្អកុំល្អៀង តែងទៀងពិសិដ្ឋ បើមិនសំរិត ពិតជាទឹកភ្នែក ។ នៅនាលោកិយ មានសព្វអ្វីៗ ប្រុសស្រីទូលរែក មានល្ងាចមានព្រឹក មានទឹកមានព្រែក ជ្រោះជ្រងព្រៃជ្រែក ដុះញែកធរណី ។ ថ្ងៃក្តៅហួតហែង មានភ្លើងមានផ្សែង វាលរាបគិរី បឹងបួរតូចធំ ផ្គុំជា នទី មច្ឆាមួលមី ជុះស៊ីៗជុះ ។ ម្នុស្សសាំញ៉ាំ ម្នុស្សមានកម្ម ភក់ជ្រាំឈាមខ្ទុះ ទាញទង់វឹកវរ លិប ល មិនលុះ តល់តែពារពុះ ស្ទុះស្ទា កុំស្ទក់ ។ កូនមានដឹងទេ ដែលពុកនិងម៉ែប្រឹងរាល់ថ្ងៃ គឺអាស្រ័យទំហំនៃក្តីស្រលាញ់ដែលមានចំពោះរូបកូន ពេលខ្លះក្តៅខ្លាំង ត្រជាក់ខ្លាំង ទាំងគ្មានកំលាំង លើសពីការទ្រាំ តែ ក៏នៅតែប្រឹងមិនអាចបញ្ឈប់បាន។ ដើម្បីកូនរស់ ដើម្បីកូនរៀន! រស់ប្រកបដោយសុខភាពល្អ ទាំងផ្លូវកាយ ផ្លូវចិត្ត រៀនប្រកបដោយសុបញ្ញា ស្មារតីជាមនុស្សជាតិ។ អនាគតមួយដ៏ត្រចះត្រចង់ មិនមែនម្តាយឪពុក ចេះតែធ្វើវាជំនួសកូននោះទេ។ មានសេដ្ឋីម្នាក់ ក្រោយពេលគាត់ស្លាប់ បានបន្សល់ទុកមាសប្រាក់ របស់មានតម្លៃ ដី ផ្ទះ និងលុយរាប់លានកោដិសំរាប់កូនចាយវាយ។ ដោយគាត់គិតថា ទោះកូនគាត់ចាយដប់ជាតិទៀត ក៏មិនអស់ដែរ គាត់អាចស្លាប់ដោយបិតភ្នែកជិតហើយ ។ ជាអកុសល កូនរបស់គាត់ជាមនុស្សខ្ជីខ្ជារ ចាយវាយតាមបនល្បែង ជួលគេឲធ្វើរឿងមិនល្អជាច្រើន ញៀននិងគ្រឿងស្រវឹង ជក់ថ្នាំ បំផ្លាញសុខភាព ទីបំផុត ក្តីរំពឹងរបស់លោកសេដ្ឋីថាទំនុកបំរុងកូនដប់ជាតិក៏មិនអស់នោះ បែជាត្រូវបាត់បង់ត្រឹមមួយប៉ព្រិចភ្នែក។ មានមនុស្សជាច្រើននឹកហួសចិត្ត ហេតុអីកេមរតករបស់ឪច្រើនបែបនេះហើយបែជាមានកូនចោលម្សៀតបំផ្លាញគ្មានស្រណោះពីកម្លាំងខំរកមកយ៉ាងលំបាក។នេះក៏ព្រោះ គាត់ចែកឲ តែវត្ថុខាងក្រៅ បំប៉នបានតែរាងកាយហ៊ឺហារ តែចិត្តគំនិតសែនតោកយ៉ាក យ៉ាប់ជាងក្មេងរើសសំរាមខ្លះក៏គង់គិតការខ្វះខាតថ្ងៃក្រោយ។ ដែលរៀបរាប់រឿងរ៉ាវ ក៏ជាសារផ្តាំ ជាបណ្តាំដល់កូន ស្តាប់បានខ្លះ មិនបានខ្លះ តែវាជាតួនាទីរបស់ឪហើយនិងម៉ែ ក្រៅតែពីបង្កើតហើយនិងចិញ្ចឹម ចាំបាច់ត្រូវបង្រៀនឲកូន ក្លាយជាកូនល្អផង! ណា៎កូនណា៎ ! ។ ![rasa445.jpg](https://serey.io/imageupload_data/c2a40460530344d713748d617fe7b2e6ed8a13ac) ( កំណាព្យ ពី ជ័យ ចាប) ពំនោលអត្ថបទដោយ រ៉ាសា...
0.000 SRY$0.00
Global
Global

Comments