Serey is utilizing Blockchain technology

វិធីណែនាំខ្លួនអ្នកឲ្យអតិថិជនចងចាំ និងជាប់ចិត្ត

hunly

http://salesmankh.com/wp-content/uploads/2018/07/How-to-Introduce-yourself-to-impress-your-customer-1.jpg មិនថាអ្នកទៅលក់ ឬចាប់ផ្តើមធ្វើជំនួញអ្វីទេ វិធីណែនាំខ្លួនឯងឲ្យល្អ គួរឲ្យចងចាំ នឹងធ្វើឲ្យអតិថិជនមានអារម្មណ៍វិជ្ជមានចំពោះអ្នកជានិច្ច។ ប្រៀបដូចអ្នកគឺជាប្រេនរបស់ផលិតផលមួយដែលមានគុណភាព មានជំនាញ និងជាទីពឹងឲ្យអតិថិជននៅពេលដែលពួកគាត់ត្រូវការជានិច្ច។ ការណែនាំខ្លួនចាត់ទុកថាជាជំនាញមួយដែលអ្នកត្រូវរៀនសូត្រ មានបច្ចេកទេសងាយៗ ដែលអាចឲ្យអ្នកអនុវត្តភ្លាមៗ ជាពិសេសនៅពេលដែលអ្នកត្រូវទៅជួបអតិថិជនហើយមានក្រុមការងារទៅជាមួយ ពេលខ្លះអតិថិជនអាចចាំមិនបានសូម្បីតែម្នាក់ក៏ថាបានប្រសិនបើអ្នកមិនចេះពីវិធីណែនាំខ្លួនឲ្យអតិថិជនចងចាំ។ ក្រៅពីនេះការណែនាំខ្លួនឯងឲ្យគេចងចាំ អាចនាំទៅប្រើជាមួយការសន្ទនា ធ្វើការទាក់ទងជាមួួយបុគ្គលថ្មីៗនៅក្នុងសង្គម ទាំងផ្នែកទំនាក់ទំនង និងជំនួញបានយ៉ាងប្រសើរ។ ប្រសិនបើបុគ្គលដែលទើបតែស្គាល់អាចចាំបានថាអ្នកមានជំនាញ ឬមានប្រយោជន៍ផ្នែកណាមួយដែលត្រូវជាមួយគាត់ នោះពេលដែលពួកគាត់មានប្រយោជន៍​ដែលអាចចែករំលែកជាមួយអ្នកបាន នៅពេលនោះហើយដែលនឹងដល់ពេលដែលមានលុយរត់ចូលហោប៉ៅ។ សាកល្បងមកមើលវិធីណែនាំខ្លួនឯងជាមួយក្រុមការងារ នៅពេលដែលទៅជួបអតិថិជនដែលអាចយកទៅអនុវត្ត និងប្រើជាមួយស្ថានការណ៍ផ្សេងៗយ៉ាងងាយៗដូចខាងក្រោម៖ ការណែនាំខ្លួនដែលល្អ និងគួរឲ្យចាប់អារម្មណ៍ ប្រកបទៅដោយគ្រោងសាងដូចខាងក្រោមនេះ៖ ជំហ៊ានទី1. ការជំរាបសួរ ជាមួយនឹងការណែនាំខ្លួនថាជានរណា មានតំណែងអ្វីនៅក្នុងក្រុមហ៊ុនគ្រប់ពេល ជំហ៊ានដំបូងដែលគួរធ្វើ គឺការជំរាបសួរព្រមទាំងលើកដៃសំពះអតិថិជនគ្រប់ពេល ក្រៅពីនោះឲ្យណែនាំខ្លួនឯងថាជានរណា ដោយប្រាប់ឈ្មោះពិតប្រាកដ និងឈ្មោះហៅក្រៅ (ប្រសិនបើមាន) ដើម្បីឲ្យអតិថិជនងាយហៅ ព្រមទាំងប្រាប់តួនាទីការងារដែលធ្វើដើម្បីឲ្យអតិថិជនដឹងផងដូចជា៖ “ជំរាបសួរ ខ្ញុំឈ្មោះសុវណ្ណ ខ្ញុំជាប្រធានគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុន Blue Air។” ជំហ៊ានទី2. ព្រមជាមួយនឹងការណែនាំក្រុមហ៊ុនឲ្យអតិថិជនចងចាំ ជំហ៊ាននេះគឺជាការណែនាំក្រុមហ៊ុនដែលអ្នកធ្វើដើម្បីឲ្យអតិថិជនអាចចងចាំបាន ដោយឆ្អឹងខ្នងសំខាន់ក្នុងការណែនាំក្រុមហ៊ុនឲ្យអតិថិជនចាំបានល្អបំផុតគឺការណែនាំពីចំណុចខ្លាំងដែលក្រុមហ៊ុនមាន វាប្រៀបដូចជាប្រេនរបស់ផលិតផល ប្រសិនបើអាចនិយាយដល់តួលេខបានរឹតតែល្អដូចជា៖ “…ខ្ញុំជាប្រធានគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុន Blue Air ក្រុមហ៊ុនរបស់ខ្ញុំចែកចាយ និងតំឡើងហ្គាសរថយន្តគ្រប់ប្រភេទ (ប្រាប់ដល់រឿងដែលអ្នកធ្វើឲ្យចប់មួយប្រយោគ) ដែលពេលនេះមានអត្រាការលក់ដល់ទៅ ១០ លានដុល្លា (និយាយដល់តួលេខ ដើម្បីបង្កើនទំនុកចិត្ត) ហើយមានការិយាល័យបំរើសេវាកម្មចំនួន ១០០ កន្លែងទូទាំងប្រទេស (បន្ថែមតួលេខដល់រឿងសេវាកម្មដើម្បីឲ្យអតិថិជនចាំបាន និងទុកចិត្ត)…” ប្រយោគខាងលើនឹងធ្វើឲ្យអតិថិជនចងចាំទាំងឈ្មោះរបស់អ្នក និងក្រុមហ៊ុន ហើយធ្វើឲ្យគាត់ចងចាំ និងចាប់អារម្មណ៍ស្តាប់កាន់តែខ្លាំង។ ជំហ៊ានទី3. ចូរនិយាយដល់ជំនាញដែលអ្នកធ្វើដើម្បីបង្កើតប្រេនឲ្យខ្លួនឯង ឲ្យចប់មួយប្រយោគ (សំខាន់បំផុត) ជំហ៊ានចុងក្រោយនេះ គឺជាជំហ៊ានដែលសំខាន់បំផុត ដើម្បីនាំក្បួនការឲ្យទៅកាន់ការបើកចិត្តស្តាប់នូវរឿងដែលអ្នកនឹងត្រូវការលក់តទៅទៀត នោះគឺការនិយាយទាក់ទងនឹងខ្លួនអ្នកថាអ្នកមានជំនាញអ្វី ដែលប្រៀបដូចដូចជាស៊ីញ៉េ (Signature) និងមានប្រយោជន៍ដល់អតិថិជនប៉ុណ្ណា ដែលសំខាន់គឺនិយាយឲ្យចប់មួយប្រយោគ ប្រសិនបើមានតួលេខសំអាងកាន់តែល្អ រឿងនេះនឹងធ្វើឲ្យអតិថិជនចងចាំអ្នកបានកាន់តែច្បាស់។ ឧទាហរណ៍អ្នកជាអ្នកលក់ម៉ាស៊ីនត្រជាក់ដែលមានជំនាញក្នុងការប្រឹក្សាឲ្យយោបល់ដែលធ្វើឲ្យតំលៃនៃការប្រើប្រាស់ភ្លើងរបស់អតិថិជនធ្លាក់ចុះ អ្នកគួរនិយាយដល់ស៊ីញ៉េរបស់អ្នកគ្រប់ពេលដែលជួបអតិថិជនថ្មីដូចខាងក្រោមនេះ៖ “…(ក្រោយពីណែនាំខ្លួនឯងនិងក្រុមហ៊ុនរួចរាល់ហើយ)…ខ្ញុំជាអ្នកលក់ដែលមានជំនាញផ្តល់ប្រឹក្សារឿងប្រព័ន្ធម៉ាស៊ីនត្រជាក់ក្នុងអគារ (ប្រាប់រឿងជំនាញដោយនិយាយថាអ្នកអាចជាទីប្រឹក្សាបាន) ដែលធ្លាប់ជួយឲ្យអតិថិជននៅក្នុងក្រុមហ៊ុនជាច្រើន ឲ្យចំណេញថ្លៃភ្លើងដល់ទៅ ២០%​ (មានតួលេខដែលអាចបញ្ជាក់បាន)។” សូម្បីតែពេលដែលជួបមនុស្សប្លែកមុខ បុគ្គលនៅក្នុងសង្គមថ្មីៗ អ្នកធំអ្នកតូច ទាក់ទងស្រី ឬមិត្តរបស់មិត្តជាដើម អ្នកអាចប្រើគ្រោងសាងក្នុងការណែនាំខ្លួនទាំង ៣ នេះបាន។ ជំហ៊ានទី4. នៅពេលដែលអ្នកមកជាមួយក្រុមការងារអ្នកគួរណែនាំក្រុមការងារឲ្យអតិថិជនស្តាប់ដូចការណែនាំខ្លួនអ្នក មូលដ្ឋានគឺដូចការណែនាំខ្លួនអ្នក គ្រាន់តែកាត់ជំហ៊ានការណែនាំក្រុមហ៊ុនចេញ អ្នកអាចកាត់បន្ថយពេលវេលាដោយការណែនាំឈ្មោះរបស់ក្រុមការងារ និងជំនាញរបស់គាត់ម្នាក់ៗ ព្រមជាមួយប្រយោគចុងក្រោយថាគ្រប់គ្នាត្រៀមខ្លួនរួចរាល់ដើម្បីមកជួយអតិថិជន។ សូមចាំថានៅពេលដែលអ្នកទៅណាមកណាជាមួយមិត្តភក្តិ និងមនុស្សដែលស្គាល់គ្នា នៅពេលដែលជួបអ្នកស្គាល់គ្នា អ្នកគួរណែនាំមិត្តភក្តិរបស់អ្នកឲ្យបុគ្គលដែលអ្នកស្គាល់ដោយវិធីការណែនាំខ្លួនខាងលើគ្រប់ពេល នោះមិត្តភក្តិរបស់អ្នកនឹងមានអារម្មណ៍សប្បាយចិត្ត និងមិនមានអារម្មណ៍ថាមករំខាន។ ការណែនាំខ្លួនជាជំនាញងាយៗ ដែលជួយបង្ហាញបុគ្គលិកលក្ខណៈប្រកបដោយភាពជឿជាក់។ ដូច្នេះសូម្បីតែការណែនាំខ្លួនក៏ចាត់ទុកថាជារឿងតូចតាចដែលអ្នកមិនគួរមើលរំលង គ្រប់គ្នាអាចអនុវន្តបានទាំងការណែនាំខ្លួនឯង និងគ្រួសារឲ្យអ្នកដទៃបាន។ ជំនាញនេះគឺជាជំនាញជីវិតដែលជាផ្នែកមួយដែលអ្នកត្រូវរៀនដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យ។ ប្រភព៖ http://salesmankh.com/how-to-introduce-yourself-to-impress-your-customer/
0.000 SRY$0.00
Global
Global

Comments