Serey is utilizing Blockchain technology

ព្រេងនិទាន អំពីប្រាសាទអង្គរវត្ត ( ភាគទី១ )

D

https://s9.postimg.cc/kr6rsvijj/2018-05-20_22.45.38.png នៅព.ស600 មានបុរសទុគត៌ម្នាក់រស់នៅខេត្តសៀងហៃ ឈ្មោះ លឹម សេង អាយុប្រមាណ៥០ឆ្នាំ បានទៅខ្ចីប្រាក់ពីអ្នកជំនួញម្នាក់ ចំនួន៦ណែន ហើយទៅនៅបំរើម្ចាស់បំណុលនោះ។ គេតំរូវអោយគាត់កាប់ឆ្កាព្រៃមួយកន្លែង នៅក្បែរមាត់ទន្លេដើម្បីដាំដំណាំ។ នៅរដូវដែលបុប្ជាជាតិទាំងឡាយរីកផ្កា លឹម សេង តែងតែបេះផលដំណាំ យកទៅជូនម្ចាស់គាត់។ ថ្ងៃមួយនាងទេពធីតា ៥អង្គស្ថិតនៅឯប្រាសាទព្រះឥន្រ្ទបានហោះមករត់ប្រឡែងគ្នាលេងឯឋានក្រោម ដោយឃើញផ្កានៅសួនច្បារតា លឹម សេង រីកស្គុះស្គាយព្រោងព្រាត ក៏បបួលគ្នាចូលទៅក្នុងសួននោះ។ ទេពធីតាម្នាក់ឈ្មោះ ទិព្វ សុតាចន្ទ ក៏បានបេះផ្កាតា លឹម សេង ៦ទងព្រោះផ្កានោះមានក្លិនក្រអូបសាយល្អ។ ចំណែកទេពធីតាឯទៀត បានដើរលេងពាសពេញសួនច្បារនោះដែរ តែឥតបានកាច់ផ្កាលេងទេ។ លុះទៅដល់ឋានទេវតាវិញ ទេពធីតាស្លូតត្រង់ក៏បានទូល ព្រះឥន្រ្ទពីរឿងនាង ទិព្វ សុតា​ចន្ទ លួចបេះផ្កាគេ ព្រះឥន្រ្ទក៏ទ្រង់សួរទៅនាងដែលមានទោស ហើយបានដាក់ទោស "ត្រូវចុះមកឋានកណ្តាលនៅជាមួយមនុស្សលោក៦ឆ្នាំ និងត្រូវទៅធ្វើប្រពន្ធតា លឹម សេងនោះ។ នាង ទិព្វ សុតា​ចន្ទ​ខ្មាស់​គេ​ណាស់ អស់សង្ឃឹមក្នុងចិត្ត ក៏ហោះចុះមកឋានក្រោមជួបនិងតា លឹម សេង ហើយនាងនិយាយប្រាប់គាត់ថា នាងបានលួចបេះផ្កាគាត់៦ទង ឥឡូវព្រះឥន្រ្ទដាក់ទោសឲនាងចុះមកធ្វើជាប្រពន្ធគាត់ចំនួន៦ឆ្នាំ។ តា លឹម សេង ឆ្លើយថា ខ្ញុំក្រណាស់ ពុំអាចទទួលនាងធ្វើជាប្រពន្ធបានទេ ព្រោះចៅហ្វាយខ្ញុំចិត្តអាក្រក់ណាស់ គាត់អោយបាយខ្ញុំទទួលទានគ្រាន់តែអោយរស់តែខ្លួនមួយទេ។ នាងទេពធីតាឆ្លើយថា យ៉ាងម៉េចក៏ដោយ ចាំខ្ញុំជួយលោកតា ខ្ញុំនិងបង្រៀនវិជ្ជាសិល្ប: ដែលគ្មានអ្នកណាចេះដល់លោកតា បើលោកតាមិនព្រមយកខ្ញុំជាប្រពន្ធ តើធ្វើម៉ិចខ្ញុំបានទទួលទណ្ឌកម្មតាមវិនិច្ឆ័យរបស់ព្រះឥន្រ្ទ សូមលោកតាអាណិតខ្ញុំផង។ តា លឹម សេង ក៏ព្រមទទួលនាង ទិព្វ សុតា​ចន្ទ មកនៅជាមួយគាត់។ គាត់ពេញចិត្តនិងនាងទេពធីតានេះណាស់  ព្រោះជាស្រ្តីមានរូបសម្បត្តិល្អលើសស្រ្តីនានា មិនយូរប៉ុន្មាន គាត់ក៏មានសេចក្តីស្នេហាលើរូបនាង។ នាង ទិព្វ សុដាចន្ទ កាលបើបាននៅជាមួយតា លឹម សេង យូរមកនាងសង្កេតឃើញសេចក្តីលំបាកវេនទារបស់តា និងចិត្តស្មោះត្រង់របស់គាត់ ក៏កើតមានចិត្តអាណិតជាខ្លាំង ទើបនាងសួរគាត់ថា លោកតាបានខ្ចីលុយគេប៉ុន្មាន តាឆ្លើយថា ៦ណែន។ នាងប្រាប់តាថា បើលោកតាខ្ចីគេតែ ៦ណែន​ដូច្នេះ លោកតានឹងត្រូវនៅបំរើគេតែម្នាក់ឯង ឥឡូវលោកតាទៅខ្ចីគេឲបាន៤ណែនថែមទៀត ទើបចៅនិងបានមកនៅបំរើគេជាមួយលោកតាផង លុយដែលយើងទៅខ្ចីគេថែមទៀតនោះ យើងនិងយកមកចាយវាយប្រើការ ឲបានផលប្រយោជន៍ច្រើន។ តា លឹម សេង ក៏ទៅខ្ចីលុយពីម្ចាស់បំណុលខ្លួនបាន ៤ណែនទៀតយកមកឲនាង ទិព្វ សុតាចន្ទ។ នាងក៏អោយតាយកប្រាក់ទាំង៤ណែន​នោះ ទៅទិញសូតយកមកឲនាង។ តា​ក៏បាន​ទិញ​សូត នៅជាសំបុកចំនួន២០នាឡិ។ នាងទិព្វ សុតា​ចន្ទ ក៏រវ៉ៃសូតនោះ ហើយត្បាញជាសំពត់ផ្សេងៗ មានសំពត់ប៉ាក់ ជារូបស្លឹកឈើ រូបសត្វនិងរូបគំនូរផ្សេងៗទៀតជាច្រើនរាប់ពុំអស់។ នាងត្បាញសំពត់ល្អៗណាស់ ដែលសម័យនោះគ្មានអ្នកណាធ្វើបានដូចនាងឡើយ។ កាលបើត្បាញ សំពត់បានច្រើនហើយ នាងក៏ប្រើប្តីនាងឲយកសំពត់នោះទៅជូនចៅហ្ចាយខ្លួន។ ម្ចាស់បំណុលស្ទាបសំពត់មើល មានសេចក្តីស្ញើបក្នុងចិត្តក្រៃលែង ព្រោះគ្មាននរណាមួយអាចចេះត្បាញដូច្នេះឡើយ។ ម្ចាស់បំណុលពោលសរសើរតា លឹម សេង ជាច្រើនហើយដោយអំណាចគាត់កើតសេចក្តីសប្បាយពន់ពេក គាត់ក៏បានឲលុយ ៥០ណែនទៅតា ព្រមទាំងឈប់ទារយកវិញនៅប្រាក់ដែលតាជំពាក់ទាំងពេលមុននិងអម្បាលមានផង។ មិនតែប៉ុណ្ណោះម្ចាស់បំណុលថែមទាំងបញ្ជូនមនុស្សទៅរៀនវិជ្ជាត្បាញសូតពីនាង ទិព្វ សុតា​ចន្ទ​ផង។ នាង ទិព្វ សុតាចន្ទក៏បានទិញសំបុកសូតដង្កូវនាង ជាច្រើនហាបយកមកបង្រៀនបំរើចៅហ្វាយតាអោយរវ៉ៃ អោយត្បាញរាល់ថ្ងៃ។ មិនយូរប៉ុន្មាន តា លឹម សេង ក៏បានឡើងជាអ្នកមានម្នាក់ មានអំណាចនិងមានគេរាប់រកជាច្រើន។ ប្រមាណជាមួយឆ្នាំក្រោយមក នាងទិព្វ សុតា​ចន្ទ បានបុត្រប្រុសម្នាក់។ ទារកនេះរពឹសពន់ពេក នៅពេលដែលវាចេះវារ វាចេះជីកដីធ្វើជាកំពែងការពារ ពេលចេះអង្គុយវាគូរលេងនៅដីធ្វើជារូបសត្វ រូបមនុស្ស គឺថាវាចូលចិត្តគូរដីលេងឥតចេះខ្ចិល ឥតឈប់ឈរ វាជាក្មេងពុំចេះនៅស្ងៀមមួយស្របក់ណាសោះឡើយ។ អាស្រ័យហេតុដូច្នេះ ទើបម្តាយដាក់ឈ្មោះថា ព្រះ​ពិស្ណុការ (ព្រះវិស្វកម្ម)។ លុះកុមារមានវ័យចំនួន ៥ឆ្នាំ នាង ទិព្វ សុតា​ចន្ទ ក៏ត្រូវផុតកំណត់ ៦ឆ្នាំដែលព្រះឥន្រ្ទបានផ្តន្ទាទោសតំរូវអោយធ្វើជាប្រពន្ធតា លឹម សេង ដូច្នេះដើម្បីរំលឹករឿងនោះដល់តា នាងក៏បេះផ្កាចំនួន៦ទង យកទៅដាក់លើខ្នើយដេករួចក៏ហោះទៅឋានព្រះឥន្រ្ទវិញ។ លុះដល់​ពេលបាយ តា លឹម សេង ដោយសេចក្តីងឿងឆ្ងល់ និងមិនឃើញប្រពន្ធចេញមកបរិភោគបាយ ក៏ចូលទៅក្នុងបន្ទប់រកមើល ហើយឃើញផ្កា៦ទងដាក់ចោលលើខ្នើយ ក៏យល់ន័យនោះមួយរំពេច។ តា លឹម សេង ក៏ទួញសោកស្តាយរលឹកប្រពន្ធក្មេង ដែលរត់ចោលគាត់បាត់ទៅនោះពន់ពេក។ អ្នកជិតខាង​បានដឹង គេជួយអាណិតគាត់គ្រប់ៗគ្នា។ ចំណែកព្រះពិស្ណុការ វិញក៏រត់រកម្តាយគ្រប់ច្រកល្ហកស្រែកបង្កូកហៅម្តាយលាន់ឮ​រំពង យំសោកបោកខ្លួនជាមួយឪពុក។
0.000 SRY$0.00
Global
Global

Comments