សិស្សល្អ
http://i66.tinypic.com/2en9izs.jpg . ការធ្វើខ្លួនជាសិស្សល្អ ត្រូវចេះគោរពលោកគ្រូអ្នកគ្រូ និងស្តាប់តាមការណែនាំរបស់គ្រូដោយយកចិត្តទុកដាក់ត្រូវមានរបៀបវិន័យនិងគោរពបទបញ្ជារបស់លាសា តាំងចិត្តរៀនសូត្រគ្រប់មុខវិជ្ជាដែលគ្រូបានបង្រៀន មានឆន្ទះពេញចិត្តក្នុងការសិក្សាស្វែងរកចំណេះដឹងមកដាក់ក្នុងខ្លួនមិនត្រូវខ្ចិលគិតតែពីលេងសប្បាយត្រូវចេះសាកសួរដើម្បីអោយការចេះដឹងបានត្រឹមត្រូវ។ ត្រូវចេះជួយធ្វើកិច្ចការសាលានិងថែរក្សាទ្រព្យសម្បត្តិសាលាអោយបានគង់វង្ស ត្រូវប្រយ័ត្នចំពោះចំណង់ ដែលចង់ក្នុងផ្លូវមិនល្អផ្សេងៗ ត្រូវចេះមានការអត់ធន់ ព្រោះសេចក្តីអត់ធន់ជាវិជ្ជាដល់សំខាន់និងជាឫសគល់នៃចំណេះដឹងទាំងឡាយ។
Comments