បានជំរាបរួចហើយថា បញ្ហាក្នុងលោកមានតែពីរយ៉ាងទេ
១គឺបញ្ហាដែលអាចដោះស្រាយបាន
២និងបញ្ហាដែលមិនអាចដោះស្រាយបាន។បើបញ្ហានោះដោះស្រាយបានទៅហើយ តើយើងចាំបាច់គិតពីវាធ្វើអីទៀត ហើយបើបញ្ហានោះដោះស្រាយមិនបានទេ តើយើងចាំបាច់ត្រូវគិតពីវាធ្វើអីដែរ ? ។បញ្ហាដោះមិនបាន ព្រះពុទ្ធពន្យល់ថា គឺ បញ្ហា កើត ចាស់ ឈឺ ស្លាប់ ក្រៅពីនេះសុទ្ធតែជាបញ្ហាដោះបានទេ។ក្នុងអរិយសច្ចៈ៤ ព្រះពុទ្ធបានពន្យល់ថា ទុក្ខអាចរំលត់បាន មានន័យថាគ្មានបញ្ហាណាដែលយើងដោះមិនចេញនោះទេ វាគ្រាន់តែយើងមិនទាន់រកច្រកចេញឃើញតែប៉ុណ្ណោះ បើរកអ្វីមិនឃើញទេ គឺត្រូវបញ្ចប់ដោយការឈប់គិតនេះឯង ! ទុកឲ្យពេលវេលានាំយកអ្វីៗទៅជាមួយចុះ ! ។
ការភាន់គំនិតរហូតដល់ចង់សម្លាប់ខ្លួន ដើម្បីបញ្ចប់បញ្ហា តាមពិតបញ្ហាវាមិនបានបញ្ចប់ដោយងាយនោះទេ វាកាន់តែបន្ថែមបន្ទុកដល់អ្នកនៅរស់កាន់តែខ្លាំងឡើងទៅវិញទេ ហើយច្បាប់កម្មមិនដែលលើកលែងឲ្យអ្នកណាម្តងឡើយ វានៅតាមហុចផលឲ្យជានិច្ច។
បើសិនជាសម្រេចចិត្តដាច់ខាតថាត្រូវតែសម្លាប់ខ្លួន មធ្យោបាយមួយដ៏ល្អ គឺអ្នកគួរយករូបកាយ ធ្វើជាការបរិច្ចាគទានដល់អ្នកដែលចង់រស់នៅ ( ឧ ផ្តល់ក្រលៀនដល់អ្នកដែលត្រូវការក្រលៀនឲ្យគ្នាបានរស់នៅផង) ហើយអ្នកឧទ្ទិសដ្ឋានជាបរមត្ថបារមីទាន ដើម្បីសន្សំការត្រាស់ដឹង ឲ្យបានរួចផុតចាកទុក្ខឆាប់ៗ ។ រឿងរ៉ាវក្នុងលោកនេះគឺមិនចប់ទេ ទិសដៅរបស់យើងគឺព្រះនិព្វានដែលជាការបញ្ចប់ជាតិកំណើតឯណោះទេទើបផុតទុក្ខ ! ។
Comments