Serey is utilizing Blockchain technology

Responsibility - Decentralize Company

http://static.businessworld.in/article/article_extra_large_image/1483440143_pgJLH4_2030prntscrnfinal.jpg តើអ្នកដឹងទេថា កាលពីមុនក្រុមហ៊ុនមួយ ចង់បង្កើតឡើងត្រូវសុំសិទ្ធិអនុញ្ញាតិ និង ចុះបញ្ជីរពាណិជ្ជកម្មនៅក្រោមរដ្ឋាភិបាលនៃប្រទេសណាមួយ ប្រសិនបើគេគិតថាប្រទេសនោះ ផ្តល់ភាពងាយស្រួលក្នុងការដំណើរការអាជីវកម្មរបស់គេ ដូចជាកាត់បន្ថយពន្ធជាដើម។ ក្រោយពីបច្ចេកវិទ្យាប្លុកឆេនបានកើតឡើង ដោយសារតែបច្ចេកវិទ្យានេះបានផ្លាស់ប្តូរវិធីសាស្រ្តនៃការគ្រប់គ្រងពី មជ្ឈមណ្ឌលមួយ (Centralize Management) ទៅជាការគ្រប់គ្រងបែបវិមជ្ឈការ (Decentralize/Distributed Management) មានក្រុមហ៊ុនជាច្រើនបានពឹងផ្អែកទៅលើចំនុចនេះ ហើយប្រើប្រាស់ចំនុចមួយនេះ នៅក្រៅរង្វង់រដ្ឋ នៅក្នុងពិភពលោក។ នោះមានន័យថា ពួកគេមិនបានចុះបញ្ជីរពាណិជ្ជកម្មនៅរដ្ឋណាមួយឡើយដោយសំអាងថា ក្រុមហ៊ុននេះជាក្រុមហ៊ុនវិមជ្ឈការ។ កន្លងមកនេះ យើងធ្លាប់បានឃើញហើយថា មានក្រុមហ៊ុនប្លុកឆេនបង្កើតឡើងហើយ ហើយនិយាយថា >ក្រុមហ៊ុននេះលែងជារបស់ខ្ញុំហើយ គឺជារបស់អ្នកទាំងអស់គ្នា ពាក្យមួយឃ្លានេះមានន័យ២យ៉ាង **ន័យទីមួយ** អ្នកទាំងអស់គ្នាជាចំណែកនៃក្រុមហ៊ុន តាមហ៊ុនតូចៗដែលអ្នកទាំងអស់គ្នាមាន ហ៊ុនតិចការសម្រេចចិត្តតូច ហ៊ុនធំការសម្រេចចិត្តធំ។ **ន័យទីពីរ** ពេលខ្លះ ការប្រើពាក្យបែបនេះ គឺជាន័យលាលែងពីការទទួលខុសត្រូវ ក្នុងនាមជាអ្នកបង្កើតក្រុមហ៊ុនវិមជ្ឈការម្នាក់ ប្រសិនបើគាត់ប្រកាសខ្លួនថា ខ្ញុំលែងជាម្ចាស់ក្រុមហ៊ុនហើយ នោះមានន័យថាគាត់លែងខ្វល់ពីដំណើរការទៅមុខឬថយក្រោយរបស់ក្រុមហ៊ុនមួយនេះហើយ ហើយទុកឲ្យវារស់តាមយថាកម្មទៅចុះ ហើយក្រុមហ៊ុននោះ គឺពិតជារស់តាមយថាកម្មមែន។ ជាទូទៅ បើទោះបីជាក្រុមហ៊ុនបែបប្រពៃណី ឬ ក្រុមហ៊ុនបែបវិមជ្ឈការក៏ដោយ ក៏ត្រូវមានប្រព័ន្ធនៃការគ្រប់គ្រង និង ការសម្រេចចិត្តច្បាស់លាស់ផងដែរ បើពុំដូច្នោះទេ ក្រុមហ៊ុននោះនឹងមិនរីកចម្រើនឡើយ។ រីឯការចុះបញ្ជីរនៅប្រទេសណា ឬ យ៉ាងណានោះ គឺអាស្រ័យនឹងភាពឆ្លាតវៃរបស់ម្ចាស់ក្រុមហ៊ុន និង​ ក្រុមការងារ ដើម្បីជាប្រយោជន៍ដល់ក្រុមហ៊ុនតែប៉ុណ្ណោះ ដើម្បីមានការការពារផ្នែកផ្លូវច្បាប់នៅពេលដែលមានបញ្ហាណាមួយ។ ឧទាហរណ៍ ក្រុមហ៊ុនធំៗ មួយចំនួនដំណើរការនៅកម្ពុជា តែចុះបញ្ជីរក្រុមហ៊ុននៅបរទេស ហើយសុំសិទ្ធិដំណើរការនៅកម្ពុជា នៅពេលដែលមានបញ្ហាកើតឡើង ក្រុមហ៊ុននោះមានមេធាវីក្រៅប្រទេស​ដើម្បីការពារខ្លួន។ រៀបរៀងដោយ @Cryptopreneur
0.000 SRY$0.00
Global
Global

Comments