Serey is utilizing Blockchain technology

៦យ៉ាងកុំប្ដូរដោយសារលុយ

choungtola

កុំផ្លាស់ប្ដូរដោយសារលុយ៖

១. កុំព្រោះតែលុយ អ្នកគ្មានឧត្ដមគតិជាមនុស្ស
២. កុំព្រោះតែលុយ អ្នកហ៊ានប្រែពីមិត្តទៅជាសត្រូវ
៣. កុំព្រោះតែលុយ អ្នកសុខចិត្ដបំផ្លាញសេចក្ដីសុខសុភមង្គមអ្នកដទៃ
៤. កុំយកលុយធ្វើជាអាវុធកាប់សម្លាប់បំផ្លាញគ្នា
៥. កុំយកលុយធ្វើជាត្រីវិស័យដឹកមុខ
៦. កុំយកលុយមកគ្រប់គ្រងអាយុជីវិតខ្លួនឯង។

បើជីវិតអ្នកប្រែប្រួលដោយសារលុយ គឺមានន័យថាតម្លៃនៃជីវិតរបស់អ្នកថោកជាងលុយហើយ។ ត្រូវចាំថា លុយ គ្រាន់តែជាក្រដាសរូបិយប័ណ្ណតំណាងឲ្យការដោះដូរទំនិញ និងសេវាកម្មតែប៉ុណ្ណោះ។ លុយមានតម្លៃតែនៅពេលដែលអ្នកប្រើប្រាស់វាបានត្រឹមត្រូវតែប៉ុណ្ណោះ! ឡានមានតម្លៃតែនៅពេលដែលអ្នកជិះវាដោយចេះគោរពច្បាប់តែប៉ុណ្ណោះ។ មនុស្សមានតម្លៃតែនៅពេលដែលយើង ចេះគោរពស្រឡាញ់រាប់អាន សាមគ្គី និងចេះជួយគ្នាទៅវិញទៅមកតែប៉ុណ្ណោះ។

ចំពោះខ្ញុំ ធ្វើអ្វីក៏ដោយឲ្យតែអាចជួយប្រទេសជាទីស្រឡាញ់របស់ខ្ញុំ និងជួយមនុស្សជាទីស្រឡាញ់របស់ខ្ញុំ និងជួយមនុស្សជាទីស្រឡាញ់នៅជុំវិញខ្ញុំ ដោយមិនក្បត់នឹងគុណធម៌ជាមនុស្ស គឺខ្ញុំស្ម័គ្រចិត្តធ្វើទាំងអស់៕

ដកស្រង់ពី សៀវភៅ “ទស្សនៈក្រោកពីទីងងឹត”
65.914 SRY$0.00
Cambodia
Cambodia

Comments