មានសង្ឃឹមវិញហើយអ្នកព្រះសីហនុ…!! ពេលនេះឯឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា .....
កាល់ពីពេលថ្មិៗនេះប្រភពព័តមានមួយបានចុះផ្សាយថា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ពីជំហររបស់លោកយ៉ាងច្បាស់ថា លោកមិនព្រមជាដាច់ខាត និងឯកភាពឱ្យខេត្តជាប់មាត់សមុទ្រកម្ពុជា(កំពង់សោម) ក្លាយទៅជាម៉ាកាវ បាលី ឬឡាំងកាវី ដូចទៅនឹងអ្វីដេលគេបាយចុះផ្សាយនោះទេ ព្រោះវាជារបស់ខ្មែរ ក្រុងព្រះសីហនុនៅតែក្រុងព្រះសីហនុ។
ជាមួយគ្នានេះដែរនៅក្នុងពិធីបើកការដ្ឋានសាងសង់សណ្ឋាគារ ជីងកាន ក្នុងខេត្តព្រះសីហនុ នាយរងសេវាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថាខេត្តព្រះសីហនុ មិនអាចបាត់បង់អត្តសញ្ញាណរបស់ខ្លួនបានឡើយ បើទោះជាមានការបង្កើនសក្តានុពលអភិវឌ្ឍយ៉ាងណាក៏ដោយ។
គួរបញ្ជាក់ផងដែរថា លោកយល់ស្របថាការយកគំរូល្អៗពីការអភិវឌ្ឍទីក្រុងម៉ាកាវ ឬកោះបាលី ដើម្បីបង្កើនបន្ថែមទៅលើលសេដ្ឋកិច្ចរបស់របស់កម្ពុជា គឺជារឿងត្រឹមត្រូវ ប៉ុន្តែមិនមែនមានន័យថាបំបាត់អត្តសញ្ញាណរបស់ខេត្តខ្មែរមួយនេះទេ។
យ៉ាងណាមិញសម្រាប់តម្លៃខេត្តព្រះសីហនុ ពិតជាខ្ពស់ខ្លាំងសម្រាប់កម្ពុជា។ ខេត្តជាប់មាត់សមុទ្រមួយនេះ មានលក្ខណៈពិសេសស្រាប់ ទៅថ្ងៃអនាគតវានឹងផ្ដល់សេដ្ឋកិច្ចខ្លាំងសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍប្រទេស៕
Comments