Serey is utilizing Blockchain technology

លោកនេះគ្មានការនិយាយលេងទេ

C

chanra-ley

១- លោកនេះគ្មានការនិយាយលេងទេ សូម្បីតែការលេងសើចក៏វាជាការនិយាយមែនដែរ ព្រោះពេលខ្លះការគិតថានិយាយលេងនាំមកនូវទុក្ខទោសឲ្យខ្លួនឯងដែរ ។
២- មនុស្សឲ្យតែមានការយល់ដឹងហើយ គេនឹងប្រែជាស្ងាត់ស្ងៀម គេស្ងៀមមិនមែនមានន័យថាគេគ្មានសមត្ថភាពនោះទេ គឺមកពីគេខ្ជិលយកកម្លាំងទៅសម្តែងជាមួយអ្នកដទៃនេះឯង ។ ប៉ុន្តែពេលខ្លះភាពស្ងៀមស្ងាត់ខុសរឿង នាំឲ្យកើតអគ្គីភ័យក្នុងផ្ទះបានដែរ ហេតុនេះត្រូវចេះស្ងៀមក្នុងកាលគួរ ។ មួយជីវិតត្រូវប្រើពេល២ឆ្នាំដើម្បីរៀននិយាយ តែត្រូវប្រើពេលដល់ទៅ៦០ឆ្នាំ ដើម្បីរៀនឲ្យចេះស្គាល់ពេលវេលាដែលត្រូវស្ងៀម ។
៣- ពេលខ្លះ មនុស្សថ្លៃថ្នូរនៅត្រង់ខ្ជិលចេះដឹងរឿងគេច្រើន ហើយសំងំសុីបាយខ្លួនឯងយ៉ាងមានក្តីសុខ ។

845.593 SRY$0.00
Cambodia
Cambodia

Comments