Serey is utilizing Blockchain technology

មិនមានព្រះសង្ឃណាហ៊ានធ្វើដូច្នេះទេ

C

chanra-ley

មិនមានព្រះសង្ឃណាហ៊ានធ្វើដូច្នេះទេ។ទោះបីគ្រូមន្តអាគមក៏ដោយតែបើព្រះសង្ឃនោះក្លែងក្លាយបានអាច បើព្រះសង្ឃបួសមានលក្ខណៈត្រឹមត្រូវមិនប្រព្រឹត្តដូច្នេះឡើយ។
សាធុៗ គឺរូបពិត ខ្ញុំសាស្ត្រាចារ្យវេជ្ជបណ្ឌិត ថោង នីដាមុនី បានសុំទូលបាតជើងលោកដើម្បីប្រកាសគុណសង្ឃរតនះដែលមានព្រះសម្មាសម្ពុទ្ធជាប្រធាន លោកប្រកែកមិនព្រមអនុគ្រោះទេ តែខ្ញុំបានប្រកាសគុណព្រះសង្ឃឡើង ទើបលោកអនុញ្ញាត្តិ ។ អំពើនេះឆ្លុះបញ្ចាំងពីអត្ថន័យច្រើនយ៉ាងណាស់ះ
១- បើអ្នកជាខ្មែរ ដូនតាយើងតែងប្រដៅកូនចៅឲ្យគោរពគុណមាតាបិតា គុណគ្រូឧបជ្ឈាយាចារ្យ គុណព្រះរតនះត្រ័យ ខ្ញុំតែង
តែលើកបាតជើងអ្នកម្តាយខ្ញុំទូលជានិច្ចសូម្បីក្នុងរបបលោកពតក៏ដោយ ។
២- គោរពគុណលោកដែលនៅក្នុងព្រៃយ៉ាងយូរដើម្បីស្រាវជ្រាវការពិតហើយខ្ជាប់ខ្ជួនដោយធម៌វិន័យមិនឃ្លាងឃ្លាត។
៣- តំណាងឲ្យក្តីសង្ឃឹមរបស់ខ្ញុំចំពោះព្រះភិក្ខុសង្ឃដែលសព្វថ្ងៃកំពុងតែទន់ខ្សោយ ឧបាសកឧបាសិកាខំរៀនធម៌អាថ៌តែភិក្ខសង្ឃនាំគ្នាខំរៀនភាសាបរទេស រៀនសេដ្ឋកិច្ចពាណិជ្ជកម្ម រៀនច្បាប់ ភិក្ខុសង្ឃសឹកយកប្រពន្ធគេជាដើម ។ ពេលនេះខ្ញុំបានជួបមេទ័ពធម៌ហើយបើមិនបានទូលបាតជើងលោកប្រកាសគុណឲ្យផ្អើលពិភពលោកទេស្លាប់មិនអស់ចិត្តឡើយ ! ។
៤- អ្វីៗត្រឹមតែជាទិដ្ឋិរបស់ខ្ញុំទេ វាជាក្បាលខ្ញុំទេណា បើឆ្លាតបង្អោនចិត្តទទួលយកបុណ្យទៅ បើល្ងង់ប្រឹងទើសចិត្តទៅណា មិនអីទេ កម្មអ្នកណាធ្វើអ្នកនោះទទួលទេ សត្វលោកមានកម្មជារបស់ខ្លួនជាធម្មតា។

1053.533 SRY$0.00
Cambodia
Cambodia

Comments