Serey is utilizing Blockchain technology

បុរសម្នាក់ជាអ្នកមានប្រាក់រាប់ពាន់លានដុល្លារអាមេរិក

C

chanra-ley

បុរសម្នាក់ជាអ្នកមានប្រាក់រាប់ពាន់លានដុល្លារអាមេរិក បានសម្រេចចិត្តក្លែងខ្លួនជាអ្នកសុំទានតាមផ្លូវដ៏មមាញឹកមួយ ដើម្បីពិសោធន៍មើលចិត្តមនុស្ស...។
គាត់បានតុបតែងខ្លួនជាអ្នកសុំទានដ៏តោកយ៉ាកម្នាក់ អង្គុយមាត់ផ្លូវ ដែលមានអ្នកដំណើរឆ្លងកាត់រាប់រយនាក់ក្នុងមួយនាទី...
គាត់អះអាងថាជាអ្នកឥតមានផ្ទះសម្បែង ត្រូវការប្រាក់សម្រាប់រស់នៅ...
គាត់អង្គុយយូរហើយ ហើយក៏មានមនុស្សដើរកាត់គាត់រាប់សិបរយនាក់ នៅទីក្រុង New York ដ៏មមាញឹកនេះ ប៉ុន្តែមិនមានអ្នកណាម្នាក់ចាប់អារម្មណ៍ងាកមើលអ្នកសុំទាននេះម្នាក់សោះ កន្លងផុតមួយម៉ោង ស្រាប់តែមានបុរសម្នាក់ដើរកាត់នោះ ហើយបានបើកកាបូប ទម្លាក់ប្រាក់កាក់មួយសេនក្នុងត្រឡោកនោះ ដោយមិនទាំងមើលមុខគាត់ផង។ បើទុកជាគេបានដាក់ទានប្រាក់ក្តី ក៏គេធ្វើដោយគ្មានការគោរពបន្តិចបន្តួចសោះ....ការដាក់ទាននេះប្រៀបបានទៅនឹងការបោះចោល...ជាខាងក្រោយមកទៀត មានបុរសម្នាក់ដើរកាត់ អ្នកសុំទានបាននិយាយឮៗថាសូមមេត្តាជួយអ្នកឃ្លានម្នាក់នេះផង ខ្ញុំអត់មានអ្វីទទួលទានជាច្រើនពេលហើយ....បុរសនោះក៏ស្ទាបហោប៉ៅ បន្ទាប់មកបើកកាបូបឆែកឆេរមិនឃើញមានប្រាក់មួយកាក់មួយសេន...ក៏យកនំបុ័ងមួយកញ្ចប់ព្រមទាំងប្រអប់សាច់មួយកំប៉ុងដាក់ជូនទៅអ្នកសុំទាន ។ បុរសសុំទានអរគុណគាត់ហើយ ក៏សួរគាត់មួយសំណួរ ហេតុអ្វីក៏អ្នកដាក់ទានឲ្យខ្ញុំ មនុស្សរាប់សិបនាក់ដើរឆ្លងកាត់ទីនេះ ប៉ុន្តែមិនមានអ្នកណាមើលឃើញខ្ញុំទេ មានលោកម្នាក់បានឲ្យប្រាក់មួយសេន ដោយមិនទាំងមើលមុខខ្ញុំផង...ពិភពលោកត្រូវការមនុស្សដូចជាលោកច្រើនណាស់ ...អ្នកចិត្តល្អនិយាយថា ខ្ញុំឥតមានប្រាក់សោះ មិនអាចជួយអ្វីបាន មានតែនំបុ័ងដែលទុកបរិភោគ...ខ្ញុំស្គាល់ច្បាស់ពីពាក្យថាឃ្លាន ជារៀងរាល់ថ្ងៃខ្ញុំត្រូវដើររាប់គីឡូម៉ែត្រដើម្បីទៅធ្វើការនៅរោងចក្រ ភាគច្រើនដោយពោះទទេ...ដូច្នេះហើយ កាលបើឮពាក្យថាឃ្លាននេះ ចិត្តខ្ញុំរំជើបរំជួលខ្លាំងណាស់ ព្រោះការឃ្លានជារោគដ៏ក្រៃលែង...ខ្ញុំខំធ្វើការ ទោះបីជាពិបាកយ៉ាងណាក្តី ព្រោះខ្លាចកូនខ្ញុំគេងដោយឥតមានអ្វីទ្រាប់ពោះ...បុរសសុំទានបាន និយាយរឿងពិត ហើយបានយកសៀវភៅមូលប្បទានប័ត្រមកសរសេរដាក់ចំនួនទឹកប្រាក់ ១លានដុល្លារហើយហុចជូនទៅបុរសចិត្តល្អ...សូមលោកយកទៅប្រើប្រាសតាមការគួរចុះ សម្រាប់ខ្លួនលោកនិងកូនកូនរបស់លោក...
ប្រសិនបើមនុស្សចេះជួយគ្នា...សាកលលោកនេះនឹងក្លាយជាប្រសើរជាងមុនច្រើនណាស់...។

1698.544 SRY$0.00
Cambodia
Cambodia

Comments