Serey is utilizing Blockchain technology

គង្គក់លក់ថ្នាំស្រែងដូចគ្នាៈ

C

chanra-ley


ជីវិតរបស់យេីងម្នាក់ៗមិនវែងទេ កុំខំប្រឹងខ្ជះខ្ជាយចំណាយពេលវេលាដ៏តិចតួចនេះ យកទៅឈ្លោះប្រកែកគ្នា ខឹងស្អប់គ្នា ប្រកាន់មេីលងាយគ្នា និយាយតិៈដៀលប្រមាទបៀតបៀនគ្នាច្រេីនពេក។ត្រូវឆ្លាតចេះចំណាយពេលឲ្យមានតម្លៃ ឲ្យស្មេីតម្លៃជីវិតយេីងត្រូវលះបង់គ្រប់វិនាទីត្រូវដូរគុណធម៌ល្អៗយកមកវិញទាន់នៅមានជីវិត។ត្រូវចេះមេីលថែរក្សាគ្នា ស្រលាញ់រាប់អានគ្នា ផ្តល់កិត្តិយស សេចក្តីសុខ សេចក្តីថ្លៃថ្នូរឲ្យគ្នា ។
អ្វីអត់ធន់អត់អោនឲ្យបានគួរឲ្យ
អ្វីមេត្តាឲ្យបានគួរឲ្យ
អ្វីគួរសន្តោសបានគួរសន្តោស
អ្វីគួរយោគយល់គួរយោគយល់
អ្វីល្អៗគួរធ្វេី គួរប្រាប់ គួរគិតគួរឲ្យគ្នាទាន់ពេល កុំចាំបាត់បង់ទេីបស្តាយក្រោយ
សេចក្តីសុខ ចម្រេីនប្រយោជន៍និងភាពស្មោះត្រង់ និងកំលាំងចិត្តត្រូវចេះឲ្យគ្នា។
តែកុំចង់ចាញ់ឈ្នះគ្នាប្រឹងដណ្តេីមគ្នានូវរបស់គ្មានតម្លៃ គ្មានប្រយោជន៍ ត្រូវព្យាយាមរៀនរស់នៅជាមួយគុណធម៏មានតម្លៃគឺទាន សីល សមាធិ និងវិបស្សនាទេីបទទួលបានសុខស្ងប់ប្រពៃ។

448.770 SRY$0.00
Cambodia
Cambodia

Comments