សេចក្តីជួនដំណឹងពីក្រសួងធនធានទឹក

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែកក្កដា បានចេញសេចក្តីប្រកាស អោយពលរដ្ឋនៅតាមដងទន្លេរមេគង្គលើនិងតំបន់ទំនាបនានាទាំងអស់ប្រញាប់ ប្រមូលកសិផលតាមដងទន្លេ ដោយសារតែរយៈពេល ២ ទៅ ៣ថ្ងៃទៀត ទឹកទន្លេមេគង្គលើនឹងហក់ឡើង។
ដោយសារតែឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាបដែលកើតឡើង និងកំពុងស្ថិតលើតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ នាំអោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងបង្កអោយទឹកទន្លេមេគង្គហក់ឡើង។
ស្របពេលជាមួយគ្នានេះដែរ ក្រសួងក៏ប្រកាសអោយពលរដ្ឋដែលរស់នៅក្នុងខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដែលកំពុងប្រកបរបរកសិកម្មអមសងខាងផ្លូវទឹក និងតំបន់នានា មេត្តារួសរាន់ប្រមូលកសិផលអោយបានទាន់ពេលវេលា។


Comments