Serey is utilizing Blockchain technology

ពាក្យចាស់ពោលថា ខឹងខូចខឹងខុសខឹងខាត​ ខឹងគោបែរជាទៅវ៉ៃរទះ

B

http://i66.tinypic.com/24l68th.jpg ខឹងខុសខឹងខាត មិនខឹងទើបឆ្លាត មិនខាតប្រយោជន៏ និងពេលវេលា ដូចចេកចៀនខ្លោច ប្រៀបបាននឹងខ្មោច ខ្លាចបានតែក្មេង។ មនុស្សឆ្លាតមិនខឹង នៅស្ងៀមស្ងាត់ឈឹង មិនក្អាងមិនក្អេង ដែលនាំអំពល់ ខូចអស់ហាងឆេង ហើយសោកសង្រេង ក្រោយពេលកើតហេតុ។ បើទប់ចិត្តបាន នោះស្រុកសាន្តត្រាណ មិនមានពួកប្រែត ប្រើប្រាស់ហឹង្សា អំពើហួសហេតុ តាមការសង្កេត វិនាសដល់ខ្លួន។ មនុស្សកំណាច មានមាយាទកាច មានចិត្តគុំគួន រឿងតូចរឿងតាច មិនលាក់បំពួន ធ្វើឡើងធំធួន ពង្រីកប៉ុនភ្នំ។ ចាញ់បានជាព្រះ ចិត្តខឹងចង់ឈ្នះ បង្កគំនុំ បានទៅជាមា អកុសលធំ កម្មពារព័ទ្ធហំ ជុំដោយហឹង្សា។ ហេតុនេះចង់សុខ ចង់បានស្រណុក កុំចិត្តមុសាបោះកំហឹងចោល ចាប់យកធម៌អារ្យ មិនប្រើហឹង្សា កិត្តិយសថ្កើងថ្កាន។ ពេលអត់ហឹង្សា អត់ខឹងសម្បារ សង្គមសុខសាន្ត មិនបាច់មានគុក គ្មានម្នឹះតិរច្ឆាន រាស្រ្តរស់ក្សេមក្សាន្ត អារ្យធម៌រុងរឿង៕
0.000 SRY$0.00
Global
Global

Comments