ធ្វើល្អឲដល់គ្នា ទាន់គ្រានៅមានឱកាស...

2 months ago

ចំណាយពេលអស់មួយថ្ងៃទៀតហើយ!
អ្នកមានដែលសួរខ្លួនឯងទេថា?
តើបានធ្វើអ្វីខ្លះហើយ ដើម្បីមនុស្សដែលយើងស្រលាញ់?
ធ្វើអ្វីបានខ្លះហើយសម្រាប់ប្រយោជន៍ដល់ សង្គមនិងមនុស្សជាតិ?
គ្មាននរណាអាចដឹងថា ការស់រានមានជីវិត បន្តបានវែងឬបានខ្លីប៉ុណ្ណាត្រឹមណាទៀតនោះទេ ។
-បើនិងនិយាយអ្វី សូមនិយាយដោយចិត្តមេត្តា ពេលនិយាយកាលណា សូមឲអ្នកដែលបានឮ បានស្តាប់សម្តីយើង ទទួលតែអារម្មណ៍រំភើបសប្បាយ ។ យើងកុំនិយាយពាក្យណាដែលបណ្តាលឲមានការឈឺចាប់ ដូចជាពាក្យស្តីបន្ទោសខ្លាំងៗ ពាក្យឌឺដង ចាក់ដោតផ្លែផ្កា បង្កាច់បង្ខូច ឬភូតភរ កុហក់បោកប្រាស់គ្នាអី ។
-បើនិងធ្វើអ្វីមួយ សូមបង្កើតនូវការកក់ក្តៅ ផ្តល់តម្លៃនិងតួនាទីឲគ្នាទៅវិញទៅមក ដើម្បីទទូលបានភាពរីករាយក្នុងជីវិតទាំងអស់គ្នា ។
ជីវិតមិនចាំបាច់គិតច្រើន ដោយផ្តោតចិត្តតែលើរឿងធំៗ ទើបយើងចំណាយពេលធ្វើ រឿងសម្ព័ន្នភាពរាល់ថ្ងៃធ្វើទៅ ក៏គង់និងបង្ហាញសក្តនុពលស្វែងរកបាននូវអត្ថន័យសម្រាប់ជីវិតយើងដែរ ។

Fo 2 (75) copy.jpg

យើងចង់បិតភ្នែកហើយគេងជារៀងរហូត ឬចង់រស់បន្តដោយភាពរីករាយ ដែលមានទំហំតូចតែពេញដោយសោភ័ណភាព ។

ទីបំផុតនៃរូបកាយគឺត្រូវរលាយចោលពីលោកនេះ អ្វីដែលនៅសល់ មានតែការចងចាំ រាល់អំពើដែលយើងបានប្រព្រឹត្តសាងកន្លងមកតែប៉ុណ្ណោះ ។
ពេលវេលាត្រូវទំពារស៊ីដោយថ្ងៃ ខែ ឆ្នាំ ដែលកន្លងទៅម្តងបន្តិចៗ ជាដ៏រាបឥតទន្ទឹងរង់ចាំនរណាម្នាក់ ដែលនៅមិនទាន់តាំងចិត្ត ឈប់ធ្វើរឿងសៅហ្មងសិននោះទេ ។
រយៈកាលនៃការរស់របស់មនុស្សយើង មិនបានវែងទេ
មួយឆ្នាំមាន៣៦៥ថ្ងៃ បើយកទៅគុណនិង៩០ ដោយឧបមាថារស់បានដល់អាយុប៉ុណ្ណឹង គឹរស់បានត្រឹមជាង៣ម៉ឺនថ្ងៃទេ នេះយើងរាប់ថាច្រើនផង តែសព្វថ្ងៃអ្នកខ្លះរស់បានត្រឹមតែ ៦០ឬ៧០តែប៉ុណ្ណោះ ។
IMG_0702.JPG
បើពេលវេលាខ្លីម្លឹងៗ ម្តេចក៏ត្រូវបណ្តោយឲរសាត់ទៅដោយឥតប្រយោជន៍?
ហេតុអ្វី យើងមិនព្រមសាងសុភមង្គល តាមសមគួរនិងអ្វីដែលខ្លួនមានទៅ។
តើអ្នកនិងត្រូវស្រមើស្រម៉ៃឲលើសពីបច្ចុប្បន្នហើយសឹមធ្វើការរីករាយឲដល់គ្នាឬ?បើគិតបែបនេះ ក្រែងហួសពេលលេងមានឱកាសនិងបានធ្វើ នោះអ្នកនិងស្តាយក្រោយជាក់ជាមិនខាន ៕

#ចងក្រង នុត ស័ង្ហ

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!
Sort Order:  Trending

ត្រូវណាស់បងព្រោះរាល់កំហុសគេអាចអធ្យាស្រ័យប៉ុន្តែគេនឹងចាំមិនភ្លេចពីកំហុសយើង។ ដូច្នេះមានតែអំពើល្អ ចិត្តបរិសុទ្ធទើបជាសុខរំលែកអោយគ្នា

·

ល្អណាស់បង ខ្ញុំយល់ថាវាល្អណាស់ក្នុងការកសាងផលល្អដល់គ្នាទៅវិញទៅមក ។​ អ្នកដែលយល់ចិត្តយើងបំផុត គឺ អ្នកដែលនៅក្បែរយើងបំផុតនេះឯង ។

·
·

អ្នកនៅក្បែរចិត្ត រឺក្បែរខ្លួន?តាមពិតទៅសុំអោយតែយើងមានអំពើល្អក្នុងខ្លួននោះយើងនឹងលែងត្រូវការការតបស្នងសូម្បីតែក្តីស្រលាញ់យកចិត្តទុកដាក់ពីអ្នកផ្សេង ព្រោះចិត្តស្រស់ស្អាតធ្វើអោយយើងបរិបូរណ៍រួចបាត់ហើយនោះយើងនឹងមានតែការផ្តល់ដោយមិនរំពឹងការទទួល។

·

អគុណដែលបងតែងតែស្របនិងមតិខ្ញុំ
រាល់ពេលអត្ថបទបង្ហោះចេញ
ខ្ញុំមើលចុះមើលឡើងទើបឃើញ កំហុសអក្ខរាវិរុទ្ធ តែខ្ញុំព្យាយាមកែសម្រួលមិនឲលើស៧ថ្ងៃឡើយ

·
·

ខ្ញុំដឹងតើ 😊☕