ទម្លាប់គិតខុស ដែលគប្បីកែប្រែ

11 days ago

ការធ្វើទានមិនមានផល ,ការបូជាធំតូចមិនមានផល,ផលរបស់កម្មមិនមាន,លោកនេះទៀងជានិច្ច, លោកខាងមុខគ្មាន(ស្លាប់សូន្យមិនកើតទៀត),មាតាគ្មានគុណ,បិតាគ្មានគុណ, សត្វឧបបាតិកកំណើតគ្មាន(ទេវតា នរកប្រេតគ្មាន)
, អ្នកប្រព្រឹត្តិល្អបរិសុទ្ធគឺគ្មានក្នុងលោកនេះទេ,អ្នកដែលដឹងច្បាប់ធម្មជាតិដោយខ្លួនឯងគ្មាន។

តើអ្នកធ្លាប់គិតបែបនេះទេ ?
បើធ្លាប់ឆាប់គិតឲ្យបានច្បាស់ឡើងវិញ ? ។

គួរពិចារណាឱ្យបានជារាល់ថ្ងៃ ៖

១- អាត្មាអញគឺជាមនុស្ស ហេតុនេះត្រូវធ្វើកិច្ចការជារបស់មនុស្ស ។

២- ការចិញ្ចឹមជីវិតរបស់អាត្មាអញគឺជាប់មានហេតុផលជាមួយអ្នកដទៃជានិច្ច ។

៣- រាល់កិច្ចការដែលអាត្មាអញបានធ្វើសុទ្ធតែមានផលឡងត្រឡប់មកវិញ ។

៤- ជីវិតគង់តែនឹងស្លាប់ដដែលទេ មិនត្រូវធ្វើអ្វីឲ្យមានវិប្បដិសារីច្រើនពេកឡើយ ។

៥- សេចក្តីព្រាត់ប្រាសចាកវត្ថុជាទីស្រឡាញ់គង់នឹងមានដល់អាត្មាអញជាធម្មតា ។

៦- អំពើល្អបានផលល្អ អំពើអាក្រក់បានផលអាក្រក់សត្វលោកប្រព្រឹត្តិតាមកម្មរៀងខ្លួន ។

៧- កាលណាខ្លះដែលអញបានធ្វើនិងមិនទាន់បានធ្វើ ព្រោះថ្ងៃយប់កន្លងទៅឥតឈប់ឈរ ។

៨- ដំណើរជីវិតមកពីណា ត្រូវទៅណា ? គិតឲ្យច្បាស់ ។

បើយើងបើកចិត្តឲ្យទូលាយ ជីវិតរបស់យើងនឹងជួបតែភាពងាយស្រួល បើចិត្តយើងចង្អៀតចង្អល់នោះជីវិតយើងនឹងជួបតែការលំបាកជាមិនខាន។

បង់អំបិលមួយស្លាបព្រាក្នុងកែវទឹក ទឹកនឹងផឹកមិនបាន មានន័យថា អ្នកដែលមានបុណ្យតិចពីអតីត ធ្វើបាបតែបន្តិចបាបឲ្យផលភ្លាម ឬន័យមួយទៀត បើចិត្តមេត្តានិងបញ្ញាមានកម្លាំងខ្សោយ ជួបបញ្ហាតែបន្តិចក៏អាក្រក់បាន។

បង់អំបិលមួយស្លាបព្រាក្នុងទឹកទន្លេ ទឹកមិនប្រែប្រួល ក៏មានន័យពីរយ៉ាង ១គឺ បុណ្យមានធំពីអតីត ធ្វើអំពើបាបមិនងាយឲ្យផល ២គឺបើចិត្តមេត្តានិងបញ្ញាមានកម្លាំងខ្លាំង ទោះបញ្ហាធំប៉ុណ្ណាក៏មិនប្រែប្រួលគុណភាពចិត្ត។

សារុបមកត្រូវចេះធ្វើបុណ្យឲ្យកើតមេត្តានិងបញ្ញាក្នុងចិត្តទើបជីវិតមានក្តីសុខ ៕
Screenshot_2018-12-13-22-57-57.png

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!
Sort Order:  Trending

ប្រពៃណាស់បងតាមជំហ៊ានព្រះពុទ្ធ