ប្រាក់ក៏ត្រូវបាត់បង់ ថង់ក៏ត្រូវដាច់ដាច

9 days ago

ពេលគេធ្វើបាបមកលើខ្លួន មានការឈឺចាប់ខ្លាំងពេក ភាគច្រើន យើងតែងឮពាក្យឧទានឡើងថា
"ខ្ញុំលែងមានជំនឿលើច្បាប់កម្មផលហើយ ធ្វើល្អបានអាក្រក់ ធ្វើអាក្រក់បានលុយ អាណាឆ្លាតអាហ្នឹងរស់ស្រួល អាណាល្ងង់អាហ្នឹងខ្ញុំគេ ! លោកនេះគឺតែប៉ុណ្ណឹង"។

រឿងការពិត អ្នកមិនជឿក៏មិនថ្វី តែការពិតមិនតាមការជឿឬមិនជឿទេ ការពិតនៅតែជាការពិត ! មិនមែនអ្នកមិនជឿស្រាប់តែលោកនេះប្រែជាទៀង ប្រែជាសុខវិញទេ ព្រោះគ្មានអ្វីៗស្ថិតក្រោមអំណាចខ្លួនឡើយ ច្បាប់មនុស្សលោក គឺតាក់តែងដោយមនុស្ស ខុសពីច្បាប់ធម្មជាតិ ច្បាប់មនុស្សអាចកែប្រែវិសោធកម្ម ឬចង់ដំណើរការដោយការបោកប្រាស់អាចប្រព្រឹត្តបាន តែច្បាប់ធម្មជាតិ គឺដំណើរការយ៉ាងសុក្រិតជាទីបំផុត ។ ដូច្នេះក្នុងលោកនេះទាមទារឲអ្នកហាត់សំគាល់ កុំទាមទារតាមតែចិត្តចង់ឲ្យសោះ ច្បាប់ធម្មជាតិកាត់ទោសតាមភ្នែកភ្លឺមិនបាន ក៏កាត់តាមសភាវៈធម្មជាតិដែរ ក្រោមមេឃលើដី គ្មានអ្នកណាអាចគេចរួចពី អំណាចត្រៃល័ក្ខណ៍ធម៌ មិនទៀង ជាទុក្ខ មិនមានអ្វីជារបស់ខ្លួននេះដែរ គឺ"ទូកទៅកំពង់នៅ" ដែលជាមរតក របស់អត្តភាព ក្នុងពេលដែលមានជីវិតរស់នៅ ហើយជីវិតគឺជាកម្មសិទ្ធរបស់ផែនដី អ្នកមិនមែនជាម្ចាស់ដី ដីទៅវិញទេទើបជាម្ចាស់ អត់មានអ្នកណាយកអីចេញពីផែនដីនេះទៅបានឡើយ ! អ្វីៗវាគ្រាន់តែជាឆាកល្ខោនដែលត្រូវសំដែងម្នាក់មួយឈុត សីុសងគ្នាទៅតាមកម្មនិពន្ធដែលជាផលនៃអំពើរបស់ខ្លួនតែប៉ុណ្ណោះ។
ពេលសារោងហើយក៏ក្លាយជាចំណីដីទាំងអស់គ្នា មិនមានទីបំផុតឡើយ ។
បើគេបានប្រមាថមើលងាយអ្នក តិះដៀលជេរប្រទេចដល់អ្នក បានធ្វើបាបលើរាងកាយអ្នក
បានធ្វើអំពើអាក្រក់សព្វបែបយ៉ាងមកលើអ្នក គឺចង់ឲ្យអ្នកស្វែងរកកិត្តិយស សេចក្តីថ្លៃថ្នូរ និងសន្តិភាពចិត្ត តែអ្នកល្ងង់ខ្លួនឯងទេ ដែលបែរជាឈឺចាប់ខ្លោចផ្សាចិត្ត មិនកែប្រែគុំនំជាការតស៊ូ បែរជាប្រឹងស្វែងរកវិធីសងសឹក តបតទៅគេវិញ ខាតពេលវេលាអត់ប្រយោជន៍ ម្យ៉ាងទៀតក្លាយជាជនអាក្រក់លើសជនបង្កខាងដើមទៀតផង បែបនេះហើយដែលបុរាណលោកពោលថា ប្រាក់ក៏បង់ ថង់ក៏ដាច ៕
Screenshot_2018-12-06-14-27-26.png
#ស័ង្ហ

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!
Sort Order:  Trending

សងសឹកទៅមកតើថ្ងៃណាចប់?បញ្ញារបស់មនុស្សគឺនៅលើចិត្ត បើចិត្តស្អាតនោះប្រាជ្ញានឹងឆ្លាតដឹងពិចារណាកម្មនិងផលបានល្អ។

·

ឃ្លាខ្លី តែអត្ថន័យខ្លឹម !
ថាមពលខ្ញុំមិនច្រើនទេ តែvotesបងទាំងអស់

ncy post

ដាច់