បើអាណិតខ្លួន ត្រូវមានភាពរឹងប៉ឹងដោយខ្លួនឯង

3 days ago

បាតុភូតចិត្តអាចបំលែងឥតឈប់ឈរ បើអ្នកបណ្តុះភាពស្ងប់ស្ងាត់ វាបំលែងឲ្យមានបញ្ញាខ្លាំងក្លាអាចយល់ចាក់ធ្លុះជ្រៅដល់ជំរៅនៃបញ្ហា អាចមានទំនាក់ទំនងជាមួយចក្រវាឡបានយ៉ាងជិតស្និទ្ធទៀតផង ។ បើអ្នកបណ្តុះភាពរាយមាយ វាបំលែងឲ្យមានការភ្លេចភ្លាំងច្រើន ធ្វើការងារគ្មានសណ្តាប់ធ្នាប់ ងាយមានកំហុស ។ បើអ្នកចេះប្រើខួរក្បាលអ្នកបានល្អ ចេះគ្រប់គ្រងចិត្តគំនិត ពេលខ្លះសូម្បីតែសភាវគតិ(Instinct) ក៏វាបំលែងទៅជាចំណេះដឹងបានយ៉ាងស្ទាត់ជំនាញផងដែរ ។ ឋាមពលចិត្តផ្ទៃបាត(Subconscious)គឺជា អង់តែនជីវិតដែលនៅចាំជួយថែរក្សាការពារអ្នកគ្រប់ពេលវេលា ! ចូរថែទាំវា ដោយការមិនគិតរាយមាយចុះ ។ គ្រាប់ពួជនៃការរងទុក្ខវេទនានៅក្នុងខ្លួនអ្នក ថ្វីត្បិតតែវាមានកម្លាំងខ្លាំងក្លា ប៉ុន្តែក៏វាមិននៅរង់ចាំរហូតដល់អ្នកត្រូវរងទុក្ខវេទនាច្រើនទៀតទេ បើអ្នកចេះអនុញ្ញាត្តិឲ្យខ្លួនឯងមានសុភមង្គលនោះ ។ និយាយជាមួយខ្លួនឯងឲ្យបានច្បាស់លាស់ ថាតើអ្នកត្រូវរស់នៅជាមួយការឈឺចាប់ ឬ ត្រូវរស់នៅជាមួយភាពរីករាយទៅ ? និយាយប្រាប់ខ្លួនឯងដោយស្មោះពីការកែប្រែ វាគឺជាការនិយាយទៅកាន់ចក្រវាឡហើយ ចក្រវាឡនឹងធ្វើការជាមួយអ្នកយ៉ាងជិតស្និទ្ធជាមិនខាន ។ អ្នកមិនត្រូវផ្តន្ទាទោសដោយសារតែកំហឹងនោះទេ តែអ្នកនឹងត្រូវទទួលទណ្ឌកម្មដោយសារតែកំហឹងរបស់អ្នក ។ ទោះបីជាអ្នកមានអារម្មណ៍កំសត់ឈឺចាប់ខ្លោចផ្សាយ៉ាងណាក៏ដោយ ក៏គ្មានអ្នកណាអាណិតអ្នកជាងខ្លួនឯងទេ អ្នកដទៃគេគិតតែរឿងរបស់គេ គេគ្មានពេលគិតពីរឿងរបស់អ្នកឡើយ អារម្មណ៍កំសត់ត្អូញត្អែររបស់អ្នក ពេលខ្លះគេលបធុញថប់នៅក្នុងពោះគេទៀតផង ក្រោកឈរឲ្យរឹងមាំឡើងដើម្បីជួយខ្លួនឯង ! ។20190218_094322.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!